ខេត្តព្រះសីហនុ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នានេះ បានធ្វើឲ្យជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវដែលភ្ជាប់ពីវាលរេញ-កំពត បង្កឲ្យមានកន្លែងខ្លះត្រូវខូចខាតធ្ងន់ធ្ងរខ្លាំង ដែលត្រូវការជួសជុលជាបន្ទាន់ផងដែរ។


អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសផ្នែកជំនាញផ្លូវថ្នល់ដែលមើលការខុសត្រូវផ្លូវនេះ ជួយសម្រួលជុសជុលបណ្តោះអាសន្ន ព្រោះមានកន្លែងដែលខូចខ្លាំងណាស់ គឺចាប់ពីចំណុចក្បាលនាគពុះទ្រូងផ្លូវពីជិតរង្វង់មូលវាលរេញទៅដល់ស្ពានកំពង់ស្មាច់ ដើម្បីសម្រួលដល់កាធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ ទម្រាំដល់ពេលមានការជួសជុលផ្លូវការតាមគម្រោងថ្នាក់ជាតិដែលមានស្រាប់។


សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា រហូតធ្វើឲ្យមានជំនន់ទឹកភ្លៀង ហូរលើផ្លូវភ្ជាប់ពីវាលរេញ ទៅខេត្តកំពត ដែលបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ហើយនៅកន្លែងខ្លះ ពិបាកធ្វើចរាចរណ៍ខ្លាំងមែនទែន ត្រូវឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុល៕