ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់១០នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១២នាក់ ។


ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២២នាក់ នៅថ្ងៃទី០៣ ខែកញ្ញានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១០លើក ។

សូមជម្រាបថា ក្នុងរយៈពេល០៣ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប២០នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៥០នាក់ ក្នុងហេតុការណ៍កើតឡើង ៣៩លើក ៕