ខេត្តឧត្តរមានជ័យ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នានេះ ធ្វើឲ្យស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នៅព្រឹកថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មានកម្ពស់ទឹក៣,៥០ម៉ែត្រ ដល់កម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ។


ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នកមានកូនតូច ខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយ៕