ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់តែងធ្វើសកម្មភាពលួចទ្រព្យសម្បតិ្តរបស់គេជាហូរហែ លុះពេលម្ចាស់គេប្រទះឃើញ ក៏ចាប់ក្របួចជាប់ប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១ និង០៥នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងចំការភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យជាចោរអស់លក្ខណ៍ជាប់ខ្នោះនេះ មានឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ ។ ដកហូត ម៉ូទ័រ១ , ដូង០១ធ្លាយ , ខ្សែភ្លើង០១ដុំតូច ។ ចំណែក ជនរងគ្រោះជាម្ចាស់ទ្រព្យ មានឈ្មោះប៉េង ស៊ុនឈីវ ភេទប្រុស អាយុ៧១ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរកសិករ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទរ័ ដែលគេទុកបូមទឹកនៅក្នុងចំការ ។ លុះពេលជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន សមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវវច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចពិតប្រាកដមែន រីឯគ្រឿងញៀនវិញបានប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយ។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមផ្លូវច្បាប់៕