បាត់ដំបង ៖ រថយន្ត​បា​កុង​(​អា​រ៉េវ​)​ចំនួន​១០​គ្រឿង ដែល​ជា​រថយន្ត​ប្រភេទ​ដឹកឈើ​ហុប ដែល​ពួក​រកស៊ី​ដឹកឈើ​ខុសច្បាប់ លាក់​ទុក​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​ក​ញ្ជាំ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​បើក​ប្រតិបត្តិការ​រុករក​ឃើញ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ បាន​រុករក​ឃើញ​រថយន្ត​បា​កុង​(​អា​រ៉េវ​) ចំនួន​៣​គ្រឿង ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០១ និង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០២ ខែកញ្ញា បាន​រក​ឃើញ​រហូត​បាន​ចំនួន​១០​គ្រឿង ។

ក្រៅពី​រក​ឃើញ​រថយន្ត សមត្ថកិច្ច​មិន​បាន​រក​ឃើញ​ជនសង្ស័យ​ជា​ម្ចាស់ ឬ​តៃកុង​រថយន្ត និង​វត្ថុ​តាង​ជា​ឈើ​ដែល​អាច​បញ្ជក់​ថា រថយន្ត​ខាងលើ​ជា​រថយន្ត​ក្រុមហ៊ុន ឬ​របស់​អ្នក​ណា​ឡើយ ៕