ភ្នំពេញ៖ កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters កំពុងតែត្រៀម ទទូលស្វាគមន៍កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ ទូទាំងប្រទេស ដើម្បីដាក់ពាក្យចូលរួមប្រកួត រកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់ សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះ ល្បីទូរទាំងប្រទេស។

លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។  

នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ក្នុងកម្មវិធីប្រកួតស្វែង រកអ្នកប្រដាល់គុណខ្មែរ King of Fighters ពាក្យសុំចូលរួមប្រកួតអាចស្វែងរកបានដោយឥតគិតថ្លៃនៅ ក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូរឫស្សី) និងនៅតាមក្លឹបប្រដាល់ទូរទាំងប្រទេស។

នាំមកជូនផ្ដាច់មុខដោយ៖ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer