ភ្នំពេញ៖ ចាប់គួរអោយចាប់អារម្មណ៌! ខ្សែភាពយន្ដកូរ៉េ “Exit ឬ ច្រកចេញ” បានមកដល់រោងកុនលេជិនហើយ ។ ដោយខ្សែភាពយន្ដមួយនេះមានការចូលរួមសម្ដែងដោយសមាជិកក្រុមចម្រៀងដ៏ល្បីរបស់កូរ៉េ Girls’ Generation កញ្ញា Yoona និងលោក Yong Nam បូករួមជាមួយតារាល្បីៗជាច្រើនរូមទៀត។

“Exit” គឺជារឿងដែលនិយាយអំពីវិនាសកម្មដែលមកការលេចធ្លាយនូវឧស្ម័នពុលដែលសាយភាយពេសពេញទីក្រុងកូរ៉េបណ្ដាលអោយមនុស្សជាច្រើនមានគ្រោះថ្នាក់។ កញ្ញ Ui-Joo (Yoona) និង លោក Cho Jung Seok (Yong Nam) ដែលធ្លាប់ជាគូសង្សានឹងគ្នាបានគ្នាជួបគ្នាម្ដងទៀតក្នុងពេលដ៏ចលាចលមួយនេះ។ ពួកគេទាំងពីរត្រូវរកវិធីស្វែងរកច្រកចេញក្នុងរយៈពេលដ៏ខ្លីដើម្បីរស់ ដោយការពឹងផ្នែកទៅលើជំនាញនៃការឡើងជញ្ជាំងដើម្បីគេចពីកន្លែងមួយទៅកន្លែងមយយ ហើយបូករួមជាមួយនឹងភាពវៃឆ្លាតរបស់តួស្រីរូបស្អាតម្នាក់នេះ។

តើពួកគេអាចឆ្លងផុតផ្សែងពុលទាំងនេះបានដែរឬទេ ? កុំភ្លេចទៅទស្សនានឹងគាំទ្រតារាស្រីក្នុងដួងចិត្តរបស់លោកអ្នកណានៅរោងភាពយន្តលេជេនគ្រប់សាខា !