ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បានបន្តនាំយករង្វាន់ម៉ូតូ ZoomerX ១គ្រឿង និង ភេសជ្ជៈប៉ូវកម្លាំងរេដអាន៥០កេស ០១ង្វាន់ បន្ថែមទៀត ទៅប្រគល់ជូនដល់ កន្លែងធ្វើការ អ្នកឈ្នះរង្វាន់នៅក្រុងបាវិត។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីភេសជ្ជៈប៉ូវកម្លាំងរេដអាន កម្មករសំណង់នៅតំបន់រោងចក្រតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ក្រោមក្រវិលកំប៉ុងរេដអាន នៅក្រុងបាវិតថ្ងៃនេះគឺ៖បងប្រុសអយផល្លី  អាយុ៣៨ឆ្នាំ មុខរបរជាកម្មករសំណង់មកពីខេត្តពោធិ៍សាត់ មកធ្វើការសំណង់ជាមួយប្រពន្ធ នៅតំបន់រោងចក្រតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីភេសជ្ជៈប៉ូវកម្លាំងរេដអាន កម្មករសំណង់នៅតំបន់រោងចក្រតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង

តាមការបញ្ជាក់ពីបងផល្លីថា គាត់មានសំណាងឈ្នះរង្វាន់ម៉ូតូទំនើបZoomerX ពីរេដអាននេះ គឺដោយសារ តែរាល់ថ្ងៃគាត់តែងតែទិញរេដអានហូបពេលធ្វើការអស់កម្លាំង ដោយទិញ១កំប៉ុងហូប២នាក់។ ស្រាប់តែថ្ងៃ ត្រូវរង្វាន់ម៉ូតូនេះប្រពន្ធគាត់គាស់ភ្លាមស្រែកថាដូចមានរូបម៉ូតូ គាត់មើលទៅពិតជារូបម៉ូតូមែន អរផង ភ័យផង ក៏នាំគ្នាស្រែកហ៊ោឡើងផ្អើលគេឯងពេញតំបន់រោងចក្រតែម្តង។

អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងរេដអាន នៅមុខរោងចក្រតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង

ចំណែកអ្នកលក់រេដអានដែល បងផល្លីបានទិញយកទៅហូបនិងបានឈ្នះរង្វាន់ម៉ូតូZoomerX ក៏ទទួល បានកាដូរលើកទឹកចិត្តជាភេសជ្ជៈប៉ូវរេដអាន៥០កេស ពីក្រុមហ៊ុនផងដែរ គឺ បងប្រុស សួន វីរ៉ា  ជាអ្នកលក់ ភេសជ្ជៈនៅមុខរោងចក្រតាតសេង ក្រុងបាវិត។ 

សូមបញ្ជាក់ផងដែរថាក្រៅពីរង្វាន់លើក្រវិលកំប៉ុងសម្រាប់អ្នកញ៉ាំ ក្រុមហ៊ុនក៏មានកម្មវិធីលើកទឹកចិត្តអ្នកលក់ ផងដែរ គឺកាលណាអតិថិជនដែលទិញញ៉ាំគាស់បានរង្វាន់ម៉ូតូZoomerX នោះអ្នកលក់នឹងទទួលបានកាដូរ លើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន៥០កេស។ 

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំរេដអាន លោកម៉ាន់សូវៀតបានអរគុណចំពោះការគាំទ្រភេសជ្ជៈប៉ូវកម្លាំង រេដអាន ហើយបញ្ជាក់ថាសំណាងមើលមិនឃើញទេ សូម្បីតែបុគ្គលិកក្រុមហ៊ុនក៏មិនដឹងថារង្វាន់អាចមាន ក្នុងកំប៉ុងណា ឬ កេសណាដែរ ហើយមានអ្នកលក់ខ្លះក៏លក់ឱ្យអ្នកទិញបានត្រូវរង្វាន់ច្រើនលើកច្រើនសារដែរ ព្រោះសុទ្ធតែមើលមិនដឹងដូចគ្នា។ លោកជឿជាក់ថាអ្នកនៅតំបន់នេះនឹងឈ្នះរង្វាន់ធំៗ ជាបន្តបន្ទាប់ ទៀតឆាប់ៗនេះ ព្រោះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូZoomerX ប្រាក់ដុល្លារនិងភេសជ្ជៈ១កំប៉ុង ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងស្ថិតនៅក្រោមក្រវិលកំប៉ុងរេដអានស្រាប់ ៕