ភ្នំពេញ៖​ចាប់ផ្តើមពីស្ពានជ្រោយចង្វាររហូតដល់ផ្សាររាត្រី លាតសន្ធឹងនៅច្រាំងទន្លេប្រវែង ១,៨ គីឡូម៉ែត្រនៃទន្លេសាប កំពង់ផែភ្នំពេញនាពេលខាងមុខនេះ នឹងបង្ហាញជូនក្រុមស្ថាបតិយកម្មដែលជាបែបទំនើបនិងអភិវឌ្ឍន៍ជើនលឿនបំផុតគឺ គម្រោងYuetai Phnom Penh Harbour ។ ​​

 ​យោងតាមការដឹង គម្រោងYuetai Phnom Penh Harbour គឺជាគម្រោងកំពុងអភិវឌ្ឍធំជាងគេនៅភ្នំពេញនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនយៀកថៃអន្តរជាតិ គ្រោងនឹងវិនិយោគសរុបចំនួន ១,៨ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលរួមបញ្ចូលហិរញ្ញវត្ថុ រដ្ឋបាលនិងទេសចរណ៍ធុរកិច្ច។ ទីតាំងគម្រោងគឺរាប់ចាប់ពីខាងជើងពីស្ពានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ខាងត្បូងទៅដល់ទីលានព្រះបរមរាជវាំង គ្របដណ្តប់លើផ្ទៃដី ១១០,០០០ ម៉ែត្រការ៉េ ផ្ទៃដីសាងសង់សរុបមានចំនួន ១,៥ លានម៉ែត្រការ៉េ។ គម្រោងទាំងមូលត្រូវបានបែងចែកជាពីរមុខងារ៖ ពាណិជ្ជកម្ម ការស្នាក់នៅ និងបួនដំណាក់កាលនៃការអភិវឌ្ឍ ក្នុងនោះរួមមានអគារការិយាល័យតំបន់CBD សណ្ឋាគារលំដាប់ផ្កាយប្រាំ ហាងទំនិញនានាដែលជាតំបន់សម្រាប់ពាណិជ្ជកម្មនិងការរស់នៅលំដាប់ខ្ពស់។ ​

​ក្រៅពីនោះ ក្រុមហ៊ុនបានចំណាយ ៣០ លានដុល្លារអាមេរិកដើម្បីសាងសង់អគារស្ថានីយនិងអគារកំពង់ផែស្វយ័តភ្នំពេញ។ ដល់ពេលនោះនឹងបើកដំណើរការកប៉ាល់ទេសចរណ៍ ដោយទៅភាគខាងត្បូង អាចទស្សនាទេសភាពទន្លេមេគង្គ និងទៅភាគខាងជើង (ខេត្តសៀមរាប) មើលអង្គរតូចធំ។ ក្នុងពេលដូចគ្នានោះ មានគ្រោងសាងសង់ផ្លូវពាណិជ្ជកម្មដ៏ធំមួយដែលមានទំហំ ១៧.០០០ ម៉ែត្រការ៉េ ដែលក្នុងនោះនឹងមានហាងទំនិញឥតគត់ពន្ធ និងហាងធំៗផ្សេងទៀត ដើម្បីបង្កើនចំនួនមនុស្សពីការទេសចរណ៍ និងការទិញទំនិញ។ ការបញ្ចូលកត្តាវប្បធម៌ ប្រវត្តិសាស្ត្រនិងទេសចរណ៍ជាមួយគ្នានេះ ធ្វើឲ្យគម្រោងក្លាយជាស្ថាបតិយកម្មមួយដែលមានភាពគ្រប់ជ្រុងមុនគេបំផុត ហើយក៏អាចក្លាយជាកន្លែងមួយដែលធ្វើអោយមនុស្សកាន់តែច្រើនបានស្គាល់ប្រទេសកម្ពុជា និង ប្រាសាទអង្គរផងដែល។

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន​ China City Development Group ក្រុមហ៊ុន CRCC Harbour Channel Engineering Bureau Group Co., Ltd. និង ក្រុមហ៊ុន​ Shanghai Baoye Group Corp., Ltd. បានចុះហត្ថលេខាជាដៃគូកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតំបន់គម្រោង Yuetai Phnom Penh Harbour ដំណាក់កាលទី២ ជាមួយក្រុមហ៊ុនយៀកថៃអន្តរជាតិ ដែលជាការបើកទំព័រថ្មីមួយសម្រាប់គម្រោងYuetai Phnom Penh Harbour។ ដោយមានការចូលរួមពី WangXiao ក្រុមហ៊ុន​ China City Development Group ChenWenFeng ក្រុមហ៊ុន CRCC Harbour Channel Engineering Bureau Group Co., Ltd. XuYao ក្រុមហ៊ុន​ Shanghai Baoye Group Corp., Ltd. លោក Sam Yang ប្រធានក្រុមហ៊ុន យៀកថៃអន្តរជាតិ លោក Wang Bo អនុប្រធានក្រុមហ៊ុន យៀកថៃអន្តរជាតិ និងលោក Lu Xiao Ming អ្នកគ្រប់គ្រងទូទៅគម្រោងYuetai Phnom Penh Harbour របស់ក្រុមហ៊ុនយៀកថៃអន្តរជាតិ ។ ​

យោងតាមកិច្ចព្រមព្រៀងយុទ្ធសាស្ត្រដែលបានចុះហត្ថលេខារួចមក ក្រុមហ៊ុន CRCC Harbour Channel Engineering Bureau Group Co., Ltd. ត្រួវដើរតួយ៉ាងសកម្មក្នុងការធ្វើផែនការ រចនា មូលនិធិ បច្ចេកវិទ្យា សំណង់និងគុណសម្បត្តិនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល និងត្រូវសកម្មក្នុងការចូលរួមការងាររបស់គម្រោងYuetai Phnom Penh Harbour ដំណាក់កាលទី២ និងដំណាក់កាលទី៤នៃគម្រោងសាងសង់របស់ក្រុមហ៊ុនអន្តរជាតិយៀកថៃ ដើម្ប

យោងតាមការដឹង ក្រុមហ៊ុន​ China City Development Group គឺជាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ ការរៀបចំផែនការទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍លើកនេះ ត្រូវបានយល់ថាទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងមានទស្សនវិស័យអភិវឌ្ឍន៍យ៉ាងល្អ ព្រមទាំងបានសំរេចកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងសហការជាមួយក្រុមហ៊ុនយៀកថៃ អន្តរជាតិ ទាំងនេះបង្កើតឡើងគឺដើម្បីរួមគ្នាដាំដុះទីផ្សារអចលនទ្រព្យនៅកម្ពុជា។

​​ប្រធានក្រុមហ៊ុន យៀកថៃអន្តរជាតិ លោក Sam Yang បាននិយាយថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនយៀកថៃអន្តរជាតិ ជាមួយក្រុមហ៊ុន CRCC Harbour Channel Engineering Bureau Group Co., Ltd. ក្រុមហ៊ុន​ Shanghai Baoye Group Corp., Ltd. មានមូលដ្ឋានគ្រឹះល្អក្នុងកិច្ចសហប្រតិបត្តិការ ឥឡូវនេះមានការចូលរួមបន្ថែមរបស់ក្រុមហ៊ុន​ China City Development Group រឹតតែមានការ “ការលើកទឹកចិត្ត” ក្នុងការសាងសង់គម្រោង Yuetai Phnom Penh Harbour ។ ក្រុមហ៊ុនយៀកថៃ អន្តរជាតិ នឹងបន្តបង្កើនប្រសិទ្ធភាពការអភិវឌ្ឍន៍របស់ខ្លួន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ភាគីទាំងឡាយ រួមគ្នាកសាងគម្រោងពហុមុខងារ Yuetai Phnom Penh Harbour អោយក្លាយជាកន្លែងសម្គាល់ថ្មីនៅក្នុងរាជធានីភ្នំពេញ។