ភ្នំពេញ៖ ខ្សែភាពយន្តរឿង The White Storm2 គឺជាខ្សែភាពយន្តបែបកាប់ចាក់ បាញ់ប្រហារពីដើមដល់ចប់ ដែលនិយាយពីបេសកកម្មរបស់ក្រុមប៉ូលីស​ក្នុងការបោសសម្អាតពួកជួញដូរគ្រឿងញៀនដ៍សកម្មដែលបានពង្វក់ ព្រមទាំងបង្ករភាពអន្តរាយដល់សង្គមនិងយុវជនជាច្រើនឱ្យធ្លាក់ក្នុងរណ្តៅគ្រឿងញៀន។

ក្នុងវគ្គនេះមិនខុសពីវគ្គមុនៗឡើយ ពួកជួញដូរគ្រឿងញៀននៅតែបន្តសកម្មភាពក្នុងការផលិតនិងពង្រីកទីផ្សារចែកចាយគ្រឿងញៀន ហើយសកម្មភាពរបស់ពួកនោះតែងមានមេខ្លោងដែលមានអំណាចនិងឥទ្ធិពលនៅពីក្រោយ សូម្បីតែប៉ូលីសក៏ពិបាកនឹងវែកមុខថាគេជានរណាដែរ។ ដើម្បីបង្រ្កាបក្រុមនោះប៉ូលីសត្រូវតែសហការជាមួយបុគ្គលដែលមានឥទ្ធិពល មានឈ្មោះបោះសម្លេងនិងមានខ្សែបណ្តាញជាអ្នកលេងម្នាក់គឺYu Shun-Tin(លីយ៉ានជា)ដែលជាអតិតសមាជិកក្រុមអ្នកលេងដ៏ល្បីឈ្មោះ។

Yu Shun Tin ជាបុគ្គលដែលស្អប់គ្រឿងញៀនបំផុតព្រោះក្រុមគ្រួសាររបស់គេសុទ្ធតែស្លាប់និងរងគ្រោះដោយសារគ្រឿងញៀន ហេតុនេះហើយគេតែងគាំទ្រនិងជួយទំនុកបំរុងប៉ូលីសក្នុងបេសកកម្មកម្មបង្ក្រាបគ្រឿងញៀនជានិច្ច។ បើចង់ដឹងច្បាស់ថាតើនរណាជាបងធំគ្រឿងញៀន ហើយប៉ូលីសអាចបង្រ្កាបនិងវែកមុខរកអ្នកនៅពីក្រោយឃើញឫអត់នោះ កុំភ្លេចតាមដានខ្សែភាពយន្តរឿង The White Storm 2 ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តលេជេនគ្រប់សាខា ចាប់ពីថ្ងៃនេះតទៅ ៕