ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសែប ឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ករណីធ្វើចរាចរអាវុធខុសច្បាប់ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្ពានទឹកល្អក់ ភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ។


ជនសង្ស័យទាំង០៤ នាក់នោះ រួមមានឈ្មោះ ៖
១.ឈ្មោះ ថាន ចាន់ណា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
២.ឈ្មោះ សាត ធារាជ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៣.ឈ្មោះនោ នាង ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៤.ឈ្មោះឃុន វ៉ុន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ដកហូតវត្ថុតាង៖ ដាវ ០១ ដើម។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕