ខេត្តពោធិ៍សាត់៖ រថយន្តដឹកថ្មមួយគ្រឿងចេញពីខេត្តកោះកុង សង្ស័យផ្ទុកលើសចំណុះ ពេលបើកឆ្លងកាត់ស្ពាន ស្រាប់តែផុងក្ដារក្រាលស្ពានធ្លាក់កន្ទុយទៅខាងក្រោម ហើយបះកាប៊ីនឡើងលើ តែមិនបង្កការរងរបួសមនុស្សទេ ហើយរថយន្តក៍មិនធ្លាក់ទៅក្នុងទឹកដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ។


ករណីរថយន្តដឹកថ្មបំផ្លាញស្ពានដែកខាងលើនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចដោះស្រាយយ៉ាងណានៅឡើយទេ ៕