ភ្នំពេញ ៖ ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០សីហា ២០១៩ ត្រូវបានបញ្ចប់ជាស្ថាពរកាលពីម្សិលមិញនេះ ស្រាប់តែសកលវិទ្យាល័យចេនឡា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្វែងប្អូនស្រីក្រីក្រកម្សត់ និងពិការភាពចំនួន៤នាក់ ក្នុងគោលបំណងផ្តល់អាហារូបករណ៍ដល់ពួកគេ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

យោងតាមរយៈគណនីហ្វេសប៊ុករបស់សកលវិទ្យាល័យចេនឡា Chenla University បានបង្ហោះកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ថា «សួស្តីអ្នកទាំងអស់គ្នា បើមានអ្នកស្គាល់ពួកគាត់ទាំង២នាក់ក្នុងរូបនេះ សូមជួយប្រាប់គាត់ផង អោយមកទទួលយកអាហារូបករណ៍នៅសាកលវិទ្យាល័យចេនឡាផង អរគុណ»។


លុះ១ម៉ោងក្រោយមក ហ្វេសប៊ុករបស់សកលវិទ្យាល័យចេនឡា Chenla University បានបង្ហោះទៀតថា « ខាងសាកលវិទ្យាល័យចេនឡា ចង់ផ្តល់អាហារូបករណ៍ជូនពួកគាត់ទាំង២នាក់នេះបន្ថែមទៀត សូមជួយផ្តល់ដំណឹងជូនគាត់ផង»។