ភ្នំពេញ៖ បុរសម្នាក់ខណៈជិះម៉ូតូម្នាក់ឯងសុខៗ ស្រាប់តែមានអាការៈមិនស្រួល ក៏ឈប់ប្រាសដេកលើកៅអីចំណតឡានក្រុង មួយសន្ទុះ ក៍ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានអន្តរជាតិពោធិ៍តិនតុង តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា ខណ្ឌពោធិ៍សែនជ័យ ។


មុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើហេតុ ទំនងមិនស្រួលខ្លួន ក៏បានឈប់ម៉ូតូ ហើយបានប្រាសដេកលើកៅអីចំណតឡានក្រុង បានបន្តិច ស្រាប់តែដាច់ខ្យល់ស្លាប់បាត់តែម្តង ។


ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញានៅឡើងទេ ពាក់អាវសដៃវែង ស្លៀកខោខ្មៅជើងខ្លី ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែង រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ និងបានយកទៅតម្កល់ទុកនៅវត្ត ដើម្បីរង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕