ខេត្តកំពង់ចាម៖ តាមរយៈគណនេយ្យហ្វេសបុក Chhay Ly បានឲ្យដឹងថា « សូមកោតសរសើរដល់ទឹកចិត្តលោកស្នងការផែនអន្តោប្រវេសន៍ ខេត្តកំពង់ចាម ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួច ដល់បេក្ខជនដែលមកប្រលង នៅមណ្ឌលឧត្តរ ដែលគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ រឺក៏ចាយវាយអ្វីទេ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀត គាត់រំភើបចិត្តឡើងស្រក់ទឹកភ្នែក អារម្មណ៍មួយគិតគ្រួសារ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»។


ម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ថា ប្អូនស្រីកម្សត់ខាងលើមានឈ្មោះអ្វីទេ និងរស់នៅភូមិឃុំណាដែរ ហើយក៏មិនដឹងថា ម្តាយរបស់ប្អូនស្រីរូបនេះ មានជំងឺអ្វី និងកំពុងសម្រាក់នៅមន្ទីរពេទ្យណាដែរ។

តែយ៉ាងណា អង្គភាពសារព័ត៌មាន «KBN» សូមជូនពរប្អូនស្រីអភ័ព្វខាងលើ ក៏ដូចជាបេក្ខជនផ្សេងទៀត ឲ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់គ្នា៕