ភ្នំពេញ​៖​ប្រៃសណីយ៍កម្ពុជា​រួមជាមួយដៃគូរ​ពីរផ្សេងទៀត​បាន​បោះទុនវិនិយោគ​ដំបូងប្រមាណជាង​១,៥លានដុល្លារអាមេរិក ដើម្បីបង្កើតក្រមហ៊ុន​ផ្តល់សេវាទិញលក់ផលរាប់ម៉ឺនប្រភេទ​តាម​អនឡាញ​កាលពីថ្ងៃទី​១៦​សីហា២០១៩​។

លោក អោក បូរ៉ា ​​​​អគ្គនាយកប្រៃសណីយ៍កម្ពុជា​ថ្លែងក្នុងពិធីដាក់ឱ្យដំណើរ​ក្រុមហ៊ុន Cambodia Post e-Solutions​កាល​ពីថ្ងៃទី​១៦សីហា ​ថា​​ Cambodia Post e-Solutions ​​ គឺជាក្រុមហ៊ុន​បម្រើសេវា​កម្ម​ការបញ្ជាទិញ​តាមអន​ឡាញ​​ធានា​ឱ្យ​អ្នកជំនួញ​អាចលក់បានសេវា​កម្ម និងផលិតផល​ ឧបករណ៍​អគ្គិសនី​និងគ្រឿង​សង្ហារឹម ឧបករណ៍​ប្រើ​ប្រា​ស់ក្នុងផ្ទះ​បាយ គ្រឿងសំអាង​និងផលិតផក្នុងនិងក្រៅស្រុក​។​លើសពីនេះ​អ្នកជំនួញ​ សហគ្រាស​ធុនតូច និង​មធ្យម​នៅកម្ពុជា អាច​ប្រើវាជាកន្លែង​អាចផ្សព្វផ្សាយ​ លលក់ និង​ទំនាក់ទំនង​អតិថិជន​យ៉ាងទូលំ​ទូលា​យ​ទំា​​ង ​ប្រទេស​និងទៅពិភពលោក​ទំាងមូល​។

សូមទស្សនាវីឌីអូ ព័ត៌មានលម្អិតខាងក្រោម!

បើតាមលោកអគ្គនាយក​នៅក្នុងដំណាក់កាលដំបូង​Cambodia Post eSolutions ​ប្រើដើមទុនដំបូង​ប្រមាណ​ជាង​១,៥លានដុល្លា​រអាមេរិ​កដែល​មាន​ម្ចាស់ភាគហ៊ុន​ចំនួន​៣ ក្នុងនោះ​ប្រៃសណីយ៍កម្ពុជាមាន​ភាគហ៊ុន​១០% គិត​ជាទុនវិនិ​យោគស្មើប្រ​មាណ១៥៧.៣៣០​ដុល្លារអាមេរិក​​, ZVS Investment មាន​ហ៊ុន​៥០%ស្មើប្រមាណ​៧៨៦.៦៥០ដុល្លារអាមេរិក​ និង​Paxx​a Mobile Solution មានហ៊ុន​៤០%ស្មើប្រមាណ​​មាន​៦២៩.៣២​០ដុល្លា​រអាមេរិ​ក។​