ខេត្តសៀមរាប៖ បុរសជនជាតិកូរ៉េម្នាក់ ក្រោយពីមានអាការៈមិនស្រួលខ្លួន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ អស់មួយយប់ ស្រាប់តែត្រូវបាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សពជនរងគ្រោះ ឈ្មោះ KIM  BYOUNGHEE ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM៤៦៣៣០០៨៩ មុខរបរ ប្រធានក្រុមហ៊ុនទេសចរណ៍ Hanwoori ស្នាក់នៅផ្ទះជួលក្នុងបុរីអាក់ខេត ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

មុនពេលកើតហេតុ  ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ រហូតដល់វេលារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩  ជនរងគ្រោះក៏ត្រូវបាត់បង់ជីវិតតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ ដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង។ សពត្រូវបានរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ៕