ឡាវ៖ កាលពីវេលាម៉ោង ៨:៣០ ថ្ងៃទី ១៤ ខែសីហា ម្សិលមិញនេះ មានករណីបាញ់ប្រហារមួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងរថយន្ត ។ ករណីនេះបានកើតឡើងនៅលើដងផ្លូវមួយកន្លែងស្ថិតក្នុងភូមិតាភូក ស្រុក Thakhek ខេត្ដ Khammouane ។

សាកសពមានឈ្មោះ Surapong ជាអភិបាលខេត្ត Khammouane មានទីលំនៅភូមិ Xieng Wan ស្រុក Nongbok ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជានរងគ្រោះធ្លាប់បានជនមិនស្គាល់មុខលបបាញ់ប៉ុនប៉ងសម្លាប់ចំនួន ២ដងរួចមកហើយដោយ លើកទី១ កាលពីខែមីនា ឆ្នាំ២០១៨ តែកាលនោះពុំមានរងរបួសឡើយ ។ លើកទី២ ខែសីហា ឆ្នាំ២០១៨ កាលនោះរងរបួសដៃ ដោយឡែកសម្រាប់លើកនេះជាលើកទី៣ ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារបានសម្រេច ដោយសភាពសាកសពរងគ្រាប់កាំភ្លើងស្ទើរសុសសាច់ និងធ្លាយក្បាលខ្ទាតខួរពេញរថយន្តមើលកួរឲ្យរន្ធត់បំផុត ។

សូមបញ្ជាក់ថា ប្រភពព័ត៌មានពុំបានបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះឡើយ ខណៈដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕

សហការី KBN

ប្រភព៖ ປະຊາຊົນທ້ອງຖິ່ນ