ខេត្តសៀមរាប៖  មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយអគ្គិភ័យកំពុងឆាបឆេះទីតាំងលក់ដូរធុងហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ និងមានសំឡេងផ្ទុះធុងហ្គាសផូងផាំងទៀតផង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១ និង៤០នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្រុងសៀមរាប ខេត្តសៀមរាប ។

ពេលនេះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ងបាញ់ពន្លត់នៅកន្លែងកើតហេតុ។ ព័ត៌មានលម្អិត «KBN» នឹងផ្សាយជូនបន្តទៀត៕

សូមប្រិយមិត្តទស្សនាវីដេអូ ដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុថត ៖