អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​រំដេញ ឬ​ម្តេ​ញ មិន​ត្រឹមតែ​ជា​របស់​ពេញ​និយម​ដែល​យក​វា​ហូប​ផ្លែ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដែល​វា​ក៏​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​ជំងឺ​បាន​ផង​ដែរ នេះ​បើ​តាម​អត្ថបទ​ដោយ​លោក អ៊ា​ង សុ​ផល្លែ​ត និង​ឯកសារយោង​ពី​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ ។

ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោក​អ្នក​ពី​ការ​ប្រើប្រាស់ និង​អត្ថប្រយោជន៍​វា​ទាំងមូល ៖
ផ្នែក​ប្រើប្រាស់​៖ សម្បក ស្លឹក ផ្លែ​។
១-​ស្លឹក​អាច​ស្ងោរ​លាង​ដំបៅ និង​រោគ​សើរ​ស្បែក​។
២– ផ្លែ​មាន​ម្សៅ និង​មាន​រសជាតិ​ផ្អែម ហូប​បាន​។ – ផ្លែ​អាច​បញ្ចុះ​កម្តៅ ធ្វើ​ឲ្យ​ឃ្លានបាយ ជួយ​ឲ្យ​នោម​ច្រើន​។
កំរិត​ប្រើ​៖ ប្រើ​ពី ១០ ទៅ ២០​ក្រាម ក្នុង​មួយ​ថ្ងៃ​។
ការ​ព្យាបាល ៖ – សម្បក​ប៉ូវ​កម្លាំង ហេវ​ហត់ ។ – សម្បក​ប្រើ​ដាំ​ទឺ​កក​ម្តៅ​ឲ្យ​ស្ត្រី​ទើបនឹង​ឆ្លងទន្លេ​ផឹក ក្នុង​រយៈពេល ១៥​ថ្ងៃ ក្រោយ​ពេល​សម្រាល​រួច ។

វិធី​ធ្វើ​ម្តេ​ញ​ត្រាំ​យ៉ាង​ឆ្ងាញ់​ដោយ​ខ្លួនឯង

គ្រឿងផ្សំ​៖ ផ្លែ​ម្តេ​ញ ២០០​ក្រាម លាង​ទឹក​ឲ្យ​ស្អាត​, អំបិល ២០០​ក្រាម​, ទឹក ៨០០​ក្រាម​, កំបោរ​ក្រហម ២០​ក្រាម​, ទឺ​ក ៥០០​ក្រាម​, ស្ករស ៤៥០​ក្រាម​, ទឹកឃ្មុំ ៥០​ក្រាម​, ទឹក ៦០០​ក្រាម​, ក្រឡ ឬ​ប្រអប់​សម្រាប់​ត្រាំ​។ វី​ធី​ធ្វើ​៖ យក​ទឹក ៨០០​ក្រាម ដាំ​ដាក់​អំបិល​ចូល ដាំ​ឲ្យ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់​។ យក​ម្តេ​ញ​ដាក់​ចូល​ក្រឡ រួច​ចាក់ទឹក​អំំ​បិ​ល​ចូល គ្រប​ត្រាំ​ទុក​ចោល​រយៈពេល ២-៣​ថ្ងៃ​។

បន្ទាប់​មក​យក​ម្តេ​ញ​ដែល​ត្រាំ​ហើយ​ចាក់ទឹក​អំបិល​ចេញ លាង​ឲ្យ​ស្អាត ច្របាច់​ម្តេ​ញ​ឲ្យ​រាង​បែក​ល្មម ទុក​ឲ្យ​ស្រក់​ទឹក​។ លាយ​ទឹក ៥០០​ក្រាម​ជាមួយ​កំបោរ កូរ​រលាយ​ឲ្យ​សព្វ ហើយ​ដាក់​ម្តេ​ញ​ចូល​ត្រាំ​ទុក​មួយ​ឡែក​។ បន្ទាប់​មក​ដាក់​ទឹក ៦០០​ក្រាម ដាំ​ដាក់​ស្ករស និង​ទឹកឃ្មុំ​ចូល កូរ​ចូល​គ្នា​ឲ្យ​សព្វ​ដាំ​ឲ្យ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់​។ រួច​ស្រង់​ម្តេ​ញ​ចេញ​ទុក​ឮ​ឲ្យ​ស្រង់ទឹក ដាក់​ចូល​ក្រឡ​វិញ ហើយ​ចាក់ទឹក​ស្ករស​ចូល​ត្រាំ គ្រប​ទុក​ចោល​រយៈពេល ១-២​ថ្ងៃ ជា​ការ​ស្រេច ​៕