ខេត្តបាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃ និងម៉ូតូបើកបរច្រាសទិសគ្នា បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ បានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៥៩សេ ត្រង់ចំណុចក្រុមទី០៨ ភូមិបវេល២ ឃុំបវេល ស្រុកបវេល ។


អ្នកបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក ឈ្មោះ ទិត្យ សុភឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល របួសបែកក្បាល។ ចំណែកអ្នកជិះម៉ូតូ ឈ្មោះ ពោន ប៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល (បាក់ស្មងជើងស្តាំ) និងឈ្មោះ ដូរ វ៉ាន់ដេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នីភូមិកំពង់ឆ្នាំ២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(បាក់ស្មងជើងឆ្វេង)។

មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃសណ្តោងរឺម៉ក បើកបរពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ បានបត់ឆ្វេងមិនប្រយ័ត្ន បណ្តាលម៉ូតូម៉ាកហុងឌ្រីមC១២៥ ពណ៍ខ្មៅ ស្លាកលេខ ១V ៣៩៣៣ បាត់ដំបង បើកបរពីទិសផ្ទុយគ្នាក្នុងល្បឿនលឿន មកដល់ គេចមិនទាន់ ក៍បុកពេញទំហឹងតែម្ដង។


ក្រោយពេលកើតហេតុ អ្នករបួសបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកបវេល រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕