ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន អន្ទិត កក្កដា សោភ័ណ្ឌ ដែលទើបមន្ត្រីសង្ឃចាប់ផ្សឹក បានសម្ពោធបើកហាងលក់សម្លៀកបំពាក់យុវវ័យ មួយកន្លែង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ដែលមើលទៅពិតជាមានភាពអធិកអធមណាស់ ប៉ុន្តែ២ថ្ងៃក្រោយមក ស្រាប់តែមានបុរសម្នាក់ ដែលអះអាងថាខ្លួនជាម្ចាស់ហាងខាងលើ និងជាម្ចាស់ភាគហ៊ុនធំ បានប្រកាសចែកហ៊ុនគ្នាវិញជាមួយអន្ទិត កក្កដា ហើយ ព្រមទាំងឡើងបកស្លាកយីហោទាំងយប់ទៀត ។


សូមបញ្ជាក់ថា ហាងលក់សម្លៀកបំពាក់ kakadaSophorn fashion (Behighwara) បានសម្ពោធបើកនៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លុះដល់យប់ថ្ងៃទី១១ ខែសីហា គឺក្រោយពីបើកបានចំនួន២ថ្ងៃ ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះថា Dara Meach ដែលលោកអះអាងថា លោកជាម្ចាស់ហាង ដែលដាក់ទុនច្រើនលើហាង kakadaSophorn fashion (Behighwara) ហើយលោកដកភាគហ៊ុនលែងរកស៊ីជាមួយ អន្ទិត កក្កដា សោភ័ណ្ឌ ទៀតហើយ ដោយបញ្ជាក់ថាភាគហ៊ុនរបស់ អន្ទិត កក្កដា សោភ័ណ្ឌ មានចំណែកតិចប៉ុណ្ណោះ។

ហ្វេសប៊ុកដដែលបានបង្ហោះវីដេអូ និងសរសេរសារថា៖ “ ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យើងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នាកុំមានការយល់ច្រឡំមកលើហាងរបស់ខ្ញុំទេ ព្រោះខាងយើងខ្ញុំបានដកភាគហ៊ុនទៅឲ្យគាត់វិញហើយ # បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយើងខ្ញុំទេ *សូមអគុណ សូមជួយ Share ឲ្យមហាជនទូទៅបានដឹងផង”។


ជុំវិញនឹងរឿងរ៉ាវខាងលើនេះ អង្គភាពសារព័ត៌មាន «KBN» មិនអាចសុំការបញ្ជាក់ពីអន្ទិត កក្កដា សុភ័ណ្ឌ បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រាប់ភាគីទាំងអស់៕
សូមប្រិយមិត្តទស្សនាវីដេអូ នៅខាងក្រោម ៖