ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់ឲ្យតែមានស្រាសចូលខ្លួន តែងរកឱកាសចាប់រំលោភសេពសន្ថវៈកូនស្រីចុង (កូនប្រពន្ធជាមួយប្តីដើម) ទើបតែមានអាយុ១៥ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ចំនួន៣លើក លុះញៀនញ៉ាម ក្រោយពីស្រវឹងស្រាសកម្រើកសរសៃ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីជាលើកទី៤ តែក៏អស់លក្ខណ៍ ត្រូវស្រ្តីជាម្តាយក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនប្តីគម្រក់នេះយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង។
ហេតុការណ៍ឪចុងល្មោភកាមចាប់រំលោភកូនស្រីជាលើកទី៤ ត្រូវប្រពន្ធទាន់នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ចំណុចលើផ្ទះជនសង្ស័យក្នុងឡឥដ្ឋ ផាច លាងស្រេង ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។


ជនដែលចាប់រំលោភកូនស្រីចុងបានសម្រេចជាហូរហែនេះ មានឈ្មោះអាត ផាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ។ ចំណែក ក្មេងស្រីរងគ្រោះឈ្មោះ គ.ស ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ (កូនចុងជនសង្ស័យ) មុខរបរនៅផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។
សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះចំនួន៣ដងមកហើយ (នៅថ្ងៃមិនចាំក្នុងខែឧសភា ខែមិថុនា និងខែកក្កដា ឆ្នាំ២០១៩) តែជនរងគ្រោះមិនហ៊ានប្រាប់ម្តាយ ដោយខ្លាចជនសង្ស័យសម្លាប់ ។

លុះមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច ជនសង្ស័យបានអង្គុយផឹកស្រាសជាមួយមិត្តភក្តិនៅក្រោមផ្ទះ រហូតដល់ម៉ោង២០និង០០នាទី ជនសង្ស័យក៏ឈប់ផឹកស្រា ឡើងមកហូបបាយជាមួយប្រពន្ធកូន ។ ក្រោយពីហូបបាយរួចម៉ោង២០ និង៣០នាទី ប្រពន្ធជនសង្ស័យ(ម្តាយក្មេងស្រីរងគ្រោះ) បានចងមុងដេកជាមួយកូន ពេលនោះជនសង្ស័យដេកលើអង្រឹងក្រៅមុងក្នុងផ្ទះមើលទូរទស្សន៍។

ប្រភពបន្តថា រហូតដល់ម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យមានចិត្តចង់រួមភេទ ក៏បានក្រោកពីអង្រឹងទៅផឹកទឹក រួចមកក៏បិទភ្លើង និងបិទទូរទស្សន៍ដេកក្បែរជើងមុងជិតក្មេងស្រីរងគ្រោះដោយយកដៃស្ទាបអង្អែលសក់ ជនរងគ្រោះ បន្ទាប់មកទាញត្រគាកកូនស្រីឲ្យដេកផ្ងារ ហើយយកដៃស្ទាបប្រដាប់ភេទនិងស្រាតខោនាង រួចធ្វើសកម្មភាពរំលោភជនរងគ្រោះ តែមិនបានសម្រេចទេ ដោយម្តាយជនរងគ្រោះដឹងខ្លួនទាន់ (ប្រពន្ធជនសង្ស័យ)។ លុះព្រឹកឡើងម៉ោង ០៦.០០នាទី ម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបណ្ដឹងរួចសមត្ថកិច្ចប៉ុស្តិ៍បានទៅនាំខ្លួនជនសង្ស័យមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:លើជនរងគ្រោះចំនួន៤លើក ពិតប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕