ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Roth Anygel និងគណនីហ្វេសប៊ុកមួយទៀត ឈ្មោះ Srey Pov បានបង្ហាញឲ្យឃើញថា ពួកគេទាំង២បានរៀបចំពិធីបន្ដិចបន្ដួច ជាមួយនិងផ្កាកុលាបពណ៌ក្រហមដ៏ស្រស់ស្អាត ក្នុងទឹកមុខញញឹម ស្រស់ស្រាយ ដើម្បីចាប់ដៃគ្នាដើរទៅផ្លូវអនាគតដ៏វែងឆ្ងាយ ធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលខ្លាំងណាស់ ។

តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក នារីទាំង២នាក់នេះ មិនបានធ្វើពិធីរៀបការអ្វីធំដុំទេ គឺគ្រាន់តែមានដាក់កន្រ្តកផ្កា២នៅខាងមុខ តួងង្គប្រុសដែលបំពាក់ចិញ្ចៀនឲ្យតួអង្គស្រី និងមានមិត្តភក្តិមួយចំនួនតូចបានចូលរួមផងដែរ តែពុំឃើញមានចាស់ទុំចូលរួមទេ។
ជាមួយនឹងរូបថតនោះ គណនីហ្វេសប៊ុកឈ្មោះ Roth Anygel ដែលជាតួអង្កប្រុសបានសរសេរសារថា៖ ”ទម្រាំមានថ្ងៃនេះ យើងតស៊ូជាមួយគ្នាច្រើនរាប់មិនអស់។ អរគុណគ្រប់យ៉ាង Srey Pov”។

ទាក់ទងដល់ករណីស្រីស្រឡាញ់ភេទដូចគ្នានេះ មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមទស្សនៈរិះគន់ មិនគាំទ្រ តែក៍មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមទស្សនៈ ថា៖ ”ការស្រលាញ់ភេទដូចគ្នា គឺជាក្តីស្រលាញ់ធំធេងណាស់ ព្រោះអ្នកទាំងពីរត្រូវជំនះភាពខ្មាសអៀនគ្រាប់បែបយ៉ាង ដើម្បីបាននៅជាមួយគ្នាអស់មួយជីវិត។ ជាចុងក្រោយក៏សូមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាជារៀងរហូត” ។

ឯប្រុសៗមួយចំនួន គ្មានអ្វីដែលត្រូវនិយាយ ក្រៅពីសោកស្ដាយថា បើនារីស្អាតៗយកតែនារីស្អាតៗគ្នាឯងធ្វើប្ដីប្រពន្ធបែបនេះ តើពួកគេទៅរកនារីស្អាតៗឯណា មកធ្វើជាប្រពន្ធបាននោះ?៕