ក្មេង​ប្រុស​ម្នាក់​បាន​ធ្លាក់​ពី​បង្អួច​អគារ​ស្នាក់​នៅ​ជាន់​ទី​១ ប៉ុន្តែ​បាន​ជាប់​ក្នុង​ចន្លោះ​ប្រហោង​តូច​មួយ​នៃ​ចម្រឹង​បង្គោល​ដែល​គេ​បោះ​ជុំវិញ​បង្អួច​អគារ​នេះ ។

ក្មេង​ប្រុស​រូប​នេះ ត្រូវ​បាន​អ្នក​ជិតខាង ជួយ​សង្គ្រោះ បន្ទាប់​ពី​ត្រូវ​ជាប់​ក្បាល​ក្នុង​ចន្លោះ​ប្រហោង​ចម្រឹង​ដែក​ដែល​ដាក់​ជាប់​ជញ្ជាំង​អគារ​មួយ​នៅ​ប្រទេស​ចិន ។ នៅ​ទីបំផុត​ក្មេង​ប្រុស​នេះ​ត្រូវ​បាន​សង្គ្រោះ​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ។

ទោះជា​យ៉ាងណា វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ប៉ុន្តែ​មិន​មាន​ប្រភព​ណាអាច​បញ្ជាក់​ពីពេលវេលា​​កើតឡើង​ពេល​ណា និង​ទីកន្លែង​ណា អោយ​បាន​ពិតប្រាកដ​នោះ​ទេ ។

បើ​តាម​អ្នក​ខម​មិនបាន​និយាយ​ថា ទំនងជា​ឪពុក​ម្តាយ​របស់​ក្មេង​នេះ បាន​ទុក​កូនប្រុស​របស់​គាត់​ឲ្យ​ដេក​នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​ចេញ​ទៅ​ក្រៅ​ផ្ទះ ឫ​ទៅ​ផ្សារ​មួយ​ភ្លេ​ត ។ នៅ​ពេល​ដែល​ក្មេង​ប្រុស​នេះ បាន​ភ្ញាក់ពីដេក ហើយ​មិនឃើញ​ឪពុក​ម្តាយ​របស់​វា​នោះ ក៏​បាន​ឡើង​លើ​បង្អួច​ផ្ទះ​នេះ ហើយ​ក៏​ធ្លាក់​ពី​មាត់​ប​ង្អូ​ច​តែ​ម្តង ។

សូមឳ​ពុក​ម្ដាយគ្រប់រូប​កុំ​ទុក​កូន​ចោល​ក្នុង​បន្ទប់ ត្រូវ​ប្រុង​ប្រ​យ​ត្ន័​កុំ​ឲ្យ​ដូច​រូបភាព​នេះ ៖