ខេត្តឧត្ដរមានជ័យ៖ បុរស៥នាក់ជុំគ្នាផឹកស៊ីសប្បាយ រហូតដល់ស្រវឹង អស់សាច់ក្លែម ក៍នាំគ្នាជិះទូកទៅកណ្ដាលបឹង ដើម្បីរកខ្យងក្លែមបន្តទៀត ស្រាប់លិចទូកបណ្ដាលឲ្យស្លាប់២នាក់ ខណៈម្នាក់ឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ និង២នាក់ទៀតហែលរួច។ករណីលិចទូកនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅបឹងអូរជីក (បឹងតាម៉ុក) ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលិចទូកស្លាប់នៅបឹងអូរជីក ២នាក់នោះ គឺឈ្មោះ បុល វិរះបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំខាងលើ និងម្នាក់ទៀតឈ្មោះ ហេង ណារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ចំណែកឈ្មោះ ឈៀក គឹមហុង ភេទប្រុស អាយុ១៩ ឆ្នាំ រងគ្រោះស្ទើរស្លាប់ស្ទើររស់ កំពុងសង្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុក ។ ឯ២នាក់ទៀត ហែលរួច។

មុនពេលកើតហេតុ បុរសទាំង៥នាក់ជុំគ្នាផឹកស៊ីសប្បាយ រហូតដល់ស្រវឹង អស់សាច់ក្លែម ក៍នាំគ្នាជិះទូកទៅកណ្ដាលបឹងអូរជីក (បឹងតាម៉ុក) ដើម្បីរកខ្យងក្លែមបន្តទៀត ស្រាប់តែលិចទូកបណ្ដាលឲ្យស្លាប់២នាក់ ខណៈម្នាក់ឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ និង២នាក់ទៀតហែលរួច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះទាំងពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕