ភ្នំពេញ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋាន ជាតិ មរតក តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ៨៥ ហិកតាក្នុងតំបន់ អភិវឌ្ឍន៍របស់លោក ឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវ បានសាងសង់ជា ៣ ដំណាក់កាលដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជាមណ្ឌលកីឡា ក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ ,សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាល កាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគីនិងសាលកីឡាប្រពៃណីផងដែរ។

ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានជាតិថ្មីនេះដើម្បីលើកស្ទួយវិស័យកីឡានិងមួយផ្នែក ទៀតសម្រាប់កម្ពុជាឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះ រៀបចំ ការប្រកួតកីឡា តំបន់អាស៊ាន ហៅថា Sea Grame នៅឆ្នាំ ២០២៣៕