ក្រពេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ កាលណាបើក្រពះមានបញ្ហានោះការរំលាយអាហារនិងមានការថយចុះ ធ្វើឲ្យសារពាង្គកាយយើងមានសភាពទ្រុឌទ្រោម ចុះខ្សោយ។ ជំងឺក្រពះជាជំងឺមួយដែលពេញនិយមបំផុតដែលក្នុងចំណោម ១០នាក់ យ៉ាងហោចណាស់ក៏មាន២ ទៅ ៣នាក់ដែរមានបញ្ហានេះ។ មានកត្តាជាច្រើនដែលនាំឲ្យកើតជំងឺក្រពះមាន ដូចខាងក្រោម៖

  +កត្តាដែលនាំឲ្យកើតជំងឺក្រពះ

-ការញ៉ាំអាហារមិនទៀងពេល

-ភាពតានតឹង ឬ ការស្ត្រេសក៏ជាបញ្ហាដែលបង្ករឲ្យមានជំងឺក្រពះបានដូចគ្នា

-ញ៉ាំអាហារដែលមានជាតិហិល ជាតិជូរ ឬ ប្រៃ ច្រើនពេក

-ការញ៉ាំភេសជ្ជះដែលមានជាតិហ្គាសច្រើន ដែលវាអាចបង្ករអោយមានការរលាកនៅក្នុងក្រពះ

-ការគេងមិនបានគ្រប់គ្រាន់ក៏ជាបញ្ហាដែលបណ្ដាលអោយមានការរលាកផងដែរ

– ការប្រើប្រាស់ថ្នាំពេទ្យរយះពេលយូរ

– ការឆ្លងមេរោគ ឬ ពួកបាត់តេរីដែលបានមកពីការទទួលអាហារដែលមានភាពកង្វក់

– ការពិសារបារីច្រើន ឬ  សេពគ្រឿងញៀន។

  +រោគសញ្ញាជំងឺក្រពះ

-មានការឈឺចាប់នៅលើផ្សិត ឬ នៅចុងដង្ហើម

-ឈឺពោះមុនពេល ឬ ក្រោយពេលទទួលទានអាហារ

-មានការក្រហាយនៅចុងដង្ហើម ឬ នៅពោះលើផ្សិត

-មានការភើមកជូរ តាអើក

-មានការច្រាល់ហ្គាស់ឡើង

-ចង្អោរ ក្អួត (ខ្លះអាចក្អូតធ្លាក់ឈាមក្រហមយ៉ាងច្រើន)

-ថប់ណែនក្នុងទ្រូង

-តឹងហើមពោះ

-រសាប់រសល់ ដេកមិនលក់ ឈឺក្បាល។

  +ការពិនិត្យបញ្ហាក្រពះ

-បញ្ជាក់ចំពោះជំងឺទាក់ទងនិងក្រពះគឺយើងអាចមើលបានដោយ៖

-ការពិនិត្យឈាម ឬ លាមក មើល មេរោគក្នុងក្រពះ

-ការមើលអេកូសាស្ត្រនៅពោះតំបន់ក្រពះ

-មានតែការឆ្លុះក្រពះមួយទេដែលអាចមើលឃើញពីបញ្ហារបស់ក្រពះបានច្បាស់ជាងគេ ដោយអាចមើលឃើញមានការរលាក ដំបៅ មេរោគក្នុង ក្រពះ ឬ មាន ដុំសាច់បាន។

  +ការការពារជំងឺក្រពះ

  បើអ្នកគិតថាអ្នកមានបញ្ហាក្រពះ សូមជៀសវៀងការពិសារម្ហូបដែលមានជាតិហិរ របស់ខ្លាញ់ ជូរ ម្ហូបផ្អាប់ បន្លែឆៅជាដើម។

-ជៀសរៀងការពិសារបារី ឬ ការផឹកស្រា និង គ្រឿងញៀន

-ប្រុងប្រយ័ត្នក្នុងការប្រើថ្នាំប្រឆាំងការរលាក រឺ ថ្នាំបំបាត់ការឈឺចាប់ ប្រភេទថ្នាំទាំងវាអាចផលប៉ះពាល់ទៅលើក្រពះខ្លាំងខ្លាជាការប្រើថ្នាំផ្សេងៗ

-ញ៉ាំអាហារឲ្យបានទៀងទាត់ពេលវេលា

-ការបន្ថយនៅភាពតានតឹង អាចធ្វើការលំហែរកាយដោយការដើរកំសាន្ត

-ហាត់ប្រាណឲ្យបានទៀងទាត់។

-ការគេងឲ្យបានគ្រប់គ្រាន់។

  +ចំពោះការព្យាបាល

  ការព្យាបាលគឺដោយតម្រូវអោយធ្វើការតមអាហារមួយចំនួន ការប្រើប្រាស់ថ្នាំដោយវេជ្ជបញ្ជានេះដោយយោងទៅលើការសម្រេចចិត្តរបស់គ្រូពេទ្យក្នុងការព្យាបាល ៕