ថៃ៖ គូស្នេហ៍ភេទដូចគ្នា(ស្រីនិងស្រី)ជនជាតិថៃមួយគូ បានបំពេញមុខមាត់គ្រួសារទាំងសងខាង ដោយដឹកដៃគ្នាក្រាបផ្ទឹមចូលរោងការ មានទាំង មិត្តភក្ដិ សាច់ញាតិទាំងសងខាងចូលរួមឲ្យពរជ័យសិរីសួស្ដីយ៉ាងអធិកអធម ។ 

ពិធីមង្គលការខាងលើបានប្រារព្ធឡើងនៅស្រុកកេះសេតសំបូរណ៍ ខេត្តឆៃយ៉ាភូមិ ប្រទេសថៃ ដោយនារីដើរតួជាកូនកម្លោះមានឈ្មោះ Born និងនារីជាកូនក្រមុំមានឈ្មោះ គិប ។ 

សូមបញ្ជាក់ថា នេះមិនមែនជារឿងចម្លែក និងជាគូទី១ទេ ចំពោះការរៀបការគូស្នេហ៍ភេទដូចគ្នានៅក្នុងប្រទេសថៃ ជាក់កន្លងៗមកមានគូស្នេហ៍ភេទដូចគ្នាជាច្រើនគូ មានទាំងគូប្រុស និងប្រុស ស្រីនិងស្រី បានរៀបការតាមប្រពៃណី ដែលមានការគាំទ្រ ក៏ដូចជាសាទរ ពីសំណាក់គ្រួសារទាំងសងសខាង ៕ 

សហការី KBN

ប្រភព៖ kapook