ខេត្តកោះកុង៖ ជនសង្ស័យម្នាក់ ក្រោយពីបានប្រើហិង្សានៅក្នុងហាងខារ៉ាអូខេមួយកន្លែង អស់រយៈពេលជាង៦ខែមកហើយ នឹកស្មានថា លែងមានបញ្ហាអ្វីទៀតហើយ ស្រាប់តែ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែ
អំបិល បានចុះអនុវត្តដីការចាប់ខ្លួន លេខ១០១៧តព/១៩ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ចេញដោយចៅក្រមស៊ើបសួរ កែវ សុខា បង្គាប់ឲ្យចាប់ខ្លួន។


ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ ខាន់ ស៊ិន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅហាងខារ៉ា អូខេរំដួលជើងភ្នំ ភូមិសាលាម្នាង ឃុំបឹងព្រាវ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។


ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកោះកុង ដើម្បីចាត់ការតាមច្បាប់៕