ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ បានចុះផ្សាយថា មានជនជាតិបរទេសម្នាក់ មានអាយុប្រហែល៤២ឆ្នាំ បានចេញទៅស្ទូចត្រីនៅបឹងមួយកន្លែង ស្ថិតនៅក្នុងស្រុក-ខេត្តឈុនបុរី ។

ពេលកំពុងតែស្ទូចត្រីដូចសព្វដង ស្រាប់តែថ្ងៃនោះគាត់បានស្ទូចត្រីប៉ះចំត្រីគល់រាំង ដែលមានទំងន់រហូតដល់ទៅ១០៥គីឡូក្រាម ដែលជាត្រីដែលធ្ងន់ជាងគេបំផុតលើលោក បើធៀបទៅនិងស្ថិតិចាស់ដែលត្រីធ្ងន់ជាងគេមានទំងន់ ១០០.៥គីឡូក្រាមនោះ ហើយបរទេសរូបនេះ បានប្រើរយៈពេល៨០នាទី ទំរាំអាចយកត្រីដ៏ធំនោះឡើងលើគោកបាន ។

គាត់បានរៀបរាប់ប្រាប់អ្នកព័ត៌មានថា រូបគាត់បានអង្គុយស្ទូចត្រី ដោយភាពស្ងៀមស្ងាត់ដូចរាល់ដង អស់រយៈពេល៤ម៉ោង ទើបមានត្រីគល់រាំងមួយក្បាលខាងលើ បានមកស៊ីនុយរបស់គាត់ ទើបគាត់ប្រញ៉ាប់ចូលទៅទាញវាឡើងគោក តាមរយៈបទពិសោធន៍របស់គាត់កន្លងមក ត្រីមួយក្បាលនេះ មានទំហំធំជាងគេនៅលើលោកនេះ ។

បើធៀបជាមួយត្រីគល់រាំង ដែលរស់នៅក្នុងបឹងទឹកសាប វាជាប្រភេទត្រីដែលធំជាងគេបំផុត ហើយមានប្រវែងរហូតដល់ទៅ 1.50ម៉ែត្រ ហើយពេលខ្លះ មានគេប្រទះឃើញត្រីប្រភេទនេះ ប្រវែង៣ម៉ែត្រក៏មានដែរ ៕