ខេត្តឧត្តរមានជ័យ ៖ ក្រោយពីបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីភ្នាក់ងារសម្ងាត់ក្នុងមូលដ្ឋានថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ទើបចេញពី ថៃម្នាក់ មានកាំភ្លើងខ្លីមួយដើមលាក់ទុកជាប់តាមខ្លួនមក កម្លាំងប៉ុស្តិ៍បឹងព្រីង ចុះទៅដល់គោលដៅដែលជនខាងលើស្នាក់នៅនិងបាននាំមកសាកសួរ កាលពីវេលាម៉ោង១២និង៣៧នាទី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។
ជនសង្ស័យឈ្មោះ ហួន សុខា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ នៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ហាន មុំ អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ក្នុងមូលដ្ឋាន មានកូនពីរនាក់។

និងបានឃាត់ខ្លួនឆែកឆេរឃើញកាំភ្លើងខ្លីម៉ាក រ៉ូឡូ ផលិតនៅប្រទេសថៃ មានលេខ៥១៨៩៩ គ្មានគ្រាប់ពិតប្រាកដមែន និងបាននាំមកសាកសួរនៅប៉ុស្តិ៍ ។នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣៧នាទី សមត្ថកិច្ច បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីភ្នាក់ងារសម្ងាត់ក្នុងមូលដ្ឋានថា មានជនមិនស្គាល់អត្តសញ្ញាណទើបចេញពី ថៃម្នាក់ មានកាំភ្លើងខ្លីមួយដើមលាក់ទុកជាប់តាមខ្លួន ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាំភ្លើងខាងលើនេះ ខ្លួនរើសបាននៅអូរស្មាច់ ប្រហែលកាល៣ឆ្នាំមុន ហើយលាក់ទុកក្នុងចេតិយមួយនៅក្នុងវត្តគីរីមង្គលអូរស្មាច់ ។ លុះនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ពេលខ្លួនចេញពីប្រទេសថៃ មកតាមច្រកអូរស្មាច់ ក៏ទៅយកកាំភ្លើងលាក់ទុកនោះ ក្នុងគោលបំណងដើម្មីលក់ តែចៃដន្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រីង បញ្ជូនទៅសមត្ថកិច្ចជំនាញក្រុង ដើម្បីចាត់ការតាមនីតិវិធី ៕