ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ និងស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាស កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះបញ្ចូលហ្គាសមួយកន្លែង ក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ។


ជនរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសនេះ ទី១- ឈ្មោះម៉ាត់ សឹម ភេទប្រុស អាយុ៥៤ឆ្នាំ ទី២-ឈ្មោះ ម៉ាត់ អាមីន ភេទប្រុស អាយុ៣២ឆ្នាំ ទី៣.ឈ្មោះអៃ នី ភេទស្រី អាយុ១៥ឆ្នាំ ជងរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៤- ឈ្មោះ ពីន ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។


មុនពេលកើតហេតុ ជនរងគ្រោះកំពុងតំរៀបកំប៉ុងហ្គាសតួចៗ ដើម្បីបញ្ចូលហ្គាសបន្តពីធុងហ្គាសធំមួយចំណុះ១០គីឡូក្រាម នៅចំណុផ្ទះឈ្មោះម៉ាត់ សឹម និង ប្រពន្ធឈ្មោះម៉ាត់ ភ័ស ស្រាប់តែមានសំឡេងងផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ ឆេះរាលដាលបន្តគ្នាទៅដល់ធុងហ្គាសធំចំណុះ១០គីឡូក្រាមនោះ បណ្តាលជនរងគ្រោះ៤នាក់ដែលនៅក្បែរនោះ ឆេះរលាកតែម្តង។

ភ្លាមៗនោះ ជនរងគ្រោះចំនួន៣នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ។ ចំណែក ម្នាក់ទៀតដែលរងរបួសស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា មកពីការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្នរបស់ម្ចាស់បញ្ចូលហ្គាស ទើបបណ្តាលឲ្យផ្ទុះតែម្ដង ៕