ស្វាយរៀង: ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការ ដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះបានដកហូតវត្ថុតាង÷ ថ្នាំញៀនចំនួន ២២កញ្ចប់ (ធំ ០៥កញ្ចប់) ថ្នាំគ្រាប់គ្រវី ០១កញ្ចប់ (ចំនួន ០៥គ្រាប់) ទូរស័ព្ទដៃ ០៦គ្រឿង សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ ត្រូវកម្លាំងជំនាញ នៃការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បញ្ជាក់÷ ចំពោះជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់កាលពីថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រនៃក្រុងបាវិត ខេត្តស្វាយរៀង។