កម្មវិធីប្រលងចំម្រៀងបែបផែនថ្មីប្លែកភ្នែកចំឡែកអារម្មណ៍សម្រាប់ទស្សនិកជននៅកម្ពុជាដែលទើបនឹងបានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួននោះគឺកម្មវិធី X Factor Cambodia ពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងបំផុត។

ជាក់ស្តែងមិនត្រឹមតែការទស្សនាតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីតាមរយៈ ការLive នៅលើហ្វេសប៊ុកក៏ទទួលបានចំនួនទស្សនាឡើងញ៉ាក់សាច់ដែរ គឺ រហូតដល់ទៅជាង 16K ឯណោះ។

លើសពីនេះទៅទៀត អ្វីដែលរឹតតែអស្ចារ្យស្ទើរស្មានមិនដល់នោះគឺចំនួនអ្នក Subscribe ក្នុងយូធូប របស់កម្មវិធី X Factor Cambodia ដែលមានចំនួនកើនឡើងលឿនដូចព្យុះគឺពីជាង 40K ដល់ទៅជាង 150K ត្រឹមបន្ទាប់ពីបានចាក់ផ្សាយសប្តាហ៍ដំបូងបានមួយថ្ងៃប៉ុណ្ណោះ។ នេះជាចំនួន Subscribe ច្រើន លឿនបំផុតរបស់កម្មវិធីទូរទស្សន៍ Franchise នៅអាស៊ីលើកលែងតែកម្មវិធី Idol របស់ប្រទេហ្វីលីពីន ប៉ុណ្ណោះដែលមានចំនួនលឿនប្រហាក់ប្រហែលគ្នា។

កម្មវិធី X Factor Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន ខ្មែរប៊ែវើរេជីស ផ្សារទំនើប ជីបម៉ុង និងធនាគារ ជីប ម៉ុង៕ 

https://www.youtube.com/channel/UCVXYspludHLxbF3In42udsw