ភ្នំពេញ​៖​ អង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាព រួមជាមួយអង្គការចំនួន ១១ ផ្សេងទៀត​​រួមគ្នា​​​អនុវត្តគម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ក្រោមការគាំ​ទ្រ​ថវិកាពី សហភាពអ៊ឺរុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់​ក្នុងទឹកប្រាក់ប្រមាណ​ជិត​៣លា​នដុល្លារអាមេរិក​ សម្រាប់ខេត្តគោលដៅ​ចំនួន​៥​។​​

លោក ងី ច័ន្រ្តផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​គណៈ​នេយ្យ​​ភាព​សង្គម​មានប្រសាសន៍ក្នុងពិធី​ចុះអនុស្សរណៈយោគយល់រវាង​អង្គការទស្សនៈពិភពលោក ជាមួយ​អង្គកា​រដៃគូ​អនុវត្ត​គម្រោង​គណនេយ្យភាពសង្គម​ដើម្បី​ធ្វើឱ្យប្រើឡើងសេវាសាធារណៈកាលពីថ្ងៃទី ២កក្កដា​ថា​ នៅឆ្នំា​២០១៩ដល់​២០២០​ អង្គការ​ទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា បាននិងកំពុងអនុវត្ត​គម្រោង​សកម្មភា  ព​ក្នុងតំបន់​គោលដៅ​ថ្មី​ទំាង៣០​ស្រុក​ នៃខេត្ត​ចំនួន​៥ ក្នុងនោះមានកំពង់ចាម, តាកែវ, កំពង់ស្ពឺ, ពោធិ៍សា ត់ និងបាត់ដំបង​។ក្នុងនោះស្រុកចំនួន​១៣ អនុវត្ត​ដោយបុគ្គលិកខ្លួនឯង,​ ៨ស្រុកដោយ​សហការ​ជាមួយអង្គការ​វឌ្ឍនៈភាព​ និងក្នុង​៩ស្រុក​ជាមួយ​អង្គការ​ដៃគូចំនួន​១១ ក្នុងខេត្ត​៣​គឺខេត្តតាកែវ, កំពង់ចាម និងពោធិ៍សាត់​។

សូមទស្សនាវីឌីអូ លីងខាងក្រោមនេះ​https://www.youtube.com/watch?v=EjNlAeZGR0Y