តើអ្នកកំពុងព្រួយបារម្ភអំពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធបណ្តាញក្នុងក្រុមហ៊ុនឬអាជីវកម្មរបស់លោកអ្នកមានសេវាកម្មថ្មីដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបណ្តាញឬអ៊ិនធឺណិតមែនទេ?

កង្វល់របស់លោកអ្នកអាចនឹងត្រូវបានជួយដោះស្រាយពីក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនអ៊ិនធឺណិតTODAY Communication ដោយឥតគិតថ្លៃ។

ក្រុមហ៊ុនអ៊ិនធឺណិតTODAY Communication គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦និងត្រូវបានទទួលស្គាល់ពីគុណភាពភាពជឿទុកចិត្តនិងភាពពេញចិត្តពីសំណាក់អតិថិជនទូទៅ។បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងនានាដូចជារាជធានីភ្នំពេញខេត្តសៀមរាបខេត្តបាត់ដំបងក្រុងព្រះសីហនុក្រុងបាវិតក្រុងតាខ្មៅនិងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះក្រុមហ៊ុនក៏នឹងកំពុងផ្តល់ជូននូវសេវាកម្មជាច្រើនដូចជាកញ្ចប់អុិនធឺណិតសម្រាប់តម្រូវការអាជីវកម្មDedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និងNetworking Solutions and Hosting និងកញ្ចប់អុិនធឺណិតសម្រាប់គេហដ្ឋានដែលមានឈ្មោះថាTODAY Fiber។

លោកចន្ធីសុធននាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុិនធឺណិតTODAY Communication បានលើកឡើងថា“TODAY មានធនធានមនុស្សល្អៗជាច្រើនប្រកបដោយទេពកោសល្យនិងជំនាញដូចនេះហើយប្រសិនបើក្រុមហ៊ុនអាជីវកម្មទាំងឡាយណាចង់ទទួលបានការប្រឹក្សាយោបល់យើងរីករាយស្វាគមន៍ក្នុងការជួយដោយមិនគិតប្រាក់កម្រៃអ្វីទាំងអស់ដូចដែលយើងធ្លាប់បានធ្វើកន្លងមកជាមួយនឹងបណ្តាលក្រុមហ៊ុនផ្សេងៗទៀតដែរ”។

លោកសុធនបានបន្ថែមថាប្រសិនបើក្រុមហ៊ុនអាជីវកម្មនានាមានចំណាប់អារម្មណ៍ចង់ទទួលបានការពិគ្រោះយោបល់នេះអាចទំនាក់ទំនងមកកាន់៖

១. លេខ023/070 215 577 ឬ

២. តាមរយៈwww.today.com.kh/free-consultation/

៣. តាមរយៈEmail: sales@today.com.kh

៤. អាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ដែលមានអាសយដ្ឋានផ្ទះលេខ64ABC ផ្លូវលេខ348 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌចំការមនរាជធានីភ្នំពេញ។

៥. បន្ទាប់មកក្រុមការងាររបស់យើងខ្ញុំនឹងចុះទៅជួបលោកអ្នកនៅការិយាល័យរបស់លោកអ្នកដោយផ្ទាល់។