ទឹកប្រាក់រង្វាន់ធំចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនម្នាក់ទៀតហើយ មានឈ្មោះ មាន បៀន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអង្ក្រង ឃុំជ្រៃ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង មានមុខរបរជាកសិករ និងជាអ្នកស៊ីឈ្នួលបេះផ្លែឈើនៅប្រទេសថៃ ។ 

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី  មាន បៀន បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាពិសេសបន្ទាប់ពីត្រឡប់មកពីធ្វើស្រែចម្ការវិញ ហើយអស់កម្លាំង អ្នកស្រីតែងទិញតែបៃតងអ៊ីឈីតាន់ទទួលទានជាប្រចាំ។

ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលអ្នកស្រីឡើងជិះរថយន្តដើម្បីទៅបេះផ្លែឈើនៅស្រុកថៃដូខសព្វដងនោះ អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្លារទឹកឃ្មុំ ពីអ្នកលក់ដែលនៅជិតផ្ទះដើម្បីទុកទទួលទាន នៅពេលស្រែកទឹក និងអស់កម្លាំង។ លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។

ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតគ្នាឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកស្រីបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ទឹកប្រាក់ចំនួន១០០លានរៀលនេះ ពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ព្រោះសព្វថ្ងៃក្រៅពីធ្វើស្រែដែលមានបន្តិចបន្តួចនោះ គឺឆ្លៀតទៅស៊ីឈ្នួលបេះផ្លែឈើនៅឯស្រុកថៃ ដើម្បីទទួលបានចំណូលគ្រាន់ដោះស្រាយជីវភាពគ្រួសារ។

ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងទិញស្រែបន្ថែម ហើយទុកមួយចំណែកសម្រាប់ធ្វើបុណ្យលោកឧពុកដែលកំពុងរស់នៅជុំគ្នាសព្វថ្ងៃនេះ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕