ខេត្តក្រចេះ ៖ ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ជាបឋម​អោយ​ដឹង​ថា សង្ស័យជា​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ដុត​សម្លាប់​ឆេះ​ខ្លោច​រួញ​ក្រ​ញ៉​ង រួម​និង​ម៉ូតូ​១​គ្រឿង ក្នុង​ភ្នក់ភ្លើងកំពុង​ឆេះ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់ ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ មិថុនា ២០១៩ នេះ​ចំណុច​ដី​ឡូ​តិ៍​កៅស៊ូ ចម្ងាយ​ពី​ផ្លូវលំ ប្រមាណ​ជា​១០០​ម៉ែត្រ ត្រង់​ចំណុច​ផ្លូវ​កាំភ្លើង​ធំ ក្នុង​ឡូ​តិ៍​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ស្នួល ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​កម្មករ​ជៀរ​ជ័រកៅស៊ូ និង​ធ្វើការ​ហ៊ុម​ព័ទ្ធ ជុំវិញ​កន្លែង​កើតហេតុ ។

ទោះជា​យ៉ាងណា អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ដុត​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ នៅ​មិន​ទាន់​ស្គាល់​នៅឡើយ ។

ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព រួម​និង​ពិនិត្យ​នៅក្បែរ​កន្លែង​កើតហេតុ​ឃើញ​មាន​ស្រា​បៀរ​ចំនួន​៣​កំប៉ុង ប្រអប់​ស្នោរ​ចំនួន​១ ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ត​…