ថៃ៖ កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយកើតឡើងនៅទីរួមខេត្តឈុនបុរី ប្រទេសថៃ ដោយនារីវ័យក្មេងជនជាតិថៃម្នាក់បានធ្លាក់ពីលើអគារអាផាតមិនកម្ពស់ ៣០ជាន់ស្លាប់យ៉ាងអាណោចអាធ័ម តែរហូតមកទល់ពេលនេះសមត្ថកិច្ចពុំទាន់ប្រាកដនៅឡើយទេថា ជាករណីអត្តឃាត ឃាត្តកម្ម ឬជាករណីអ្វីផ្សេង តែបើសភាពសាកសពគឺធ្លាក់មកពុំមានសម្លៀកបំពាក់ជាប់ខ្លួនឡើយ ។ 

ពាក់ព័ន្ធជាមួយករណីខាងលើនេះ សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនសួរនាំមិត្តប្រុសរបស់នារីរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ហើយនៅក្នុងបន្ទប់កើតហេតុ គេឃើញមានថ្នាំញៀនប្រភេទK ថែមទៀតផង ហើយបឋមប៉ូលិសក៏បាននាំខ្លួនបុរសរូបនេះដែលមានឈ្មោះថា Sung Cheol ទៅឃុំខ្លួនបណ្ដោះអាសន្ន ។ 

យោងតាមសម្ដីសាក្សីដែលជាអ្នករស់នៅជិតខាងបានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់នេះជាមនុស្សចូលចិត្តប្រើប្រាស់គ្រឿងញៀន ព្រមទាំងប្រើប្រាស់អំពើហិង្សារលើមិត្តស្រីរបស់ខ្លួនជាញឹកញាប់ គ្រាដែលនាងនៅរស់ ។ 

យ៉ាងណាមិញ សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានវែងឆ្ងាយឡើយ តែជំហានដំបូងត្រូវប្រមូលយកវត្ថុតាងនៅបន្ទប់ជនរងគ្រោះ និងពិនិត្យសាកសព ដើម្បីឲ្យប្រាកដថា ជាករណីអ្វីឲ្យប្រាកដ ៕

សហការី KBN

ប្រភព៖ hilight.kapook