បរទេស ៖ Lisa សមាជិកក្រុមចម្រៀងនារីកូរ៉េ Blackpink ត្រូវបានគេអញ្ជើញចូលកម្មវិធី Celine Menswear fashion show នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងត្រូវបានផ្ដល់កិត្តិយសឱ្យអង្គុយនៅកៅអីជួរមុខ រួមជាមួយនឹងតន្រ្តីករអង់គ្លេសលោក មីលខេន រួមទាំងតារាល្បីៗជាច្រើននាក់ទៀត ប៉ុន្តែអ្នកគាំទ្រ Lisa ភាគច្រើនមានបំណងចង់ជួបនិងថតរូបជាមួយនាងតែម្ដង។


បើនិយាយដល់ក្រុមចម្រៀង K-pop អ្នកណាៗក៏នឹកឃើញដល់ក្រុម Blackpink តារាក្រុមស្រីដែលមានក្បាច់រាំដ៏អស្ចារ្យទាំង៤ដួង មិនត្រូវតែប៉ុណ្ណេះពួកនាងមានសម្រស់ដ៏ស្រស់ស្អាត ជាពិសេស Lisa គឺជាសមាជិកដែលមានក្បាច់រាំលេចធ្លោជាងគេបង្អស់នៅក្នុងក្រុម។


Lisa បានតុបតែងខ្លួនបែបសាមញ្ញៗតែមើលទៅស្រស់ស្អាតមិនចាញ់តារាហូលីវូដទេ ប៉ុន្ដែរឿងដែលគួរឱ្យរំភើបបំផុតនោះ គ្រាន់តែលេចឮដំណឹងថា តារាចម្រៀងស្រី K-pop រូបនេះ បានទៅចូលរួមទស្សនាការបង្ហាញម៉ូដខាងលើ ធ្វើឱ្យអ្នកគាំទ្រនៅប្រទេសបារាំង ជាច្រើនសម្រុកទៅរង់ចាំទទួលនាងយ៉ាងច្រើនកកកុញ សូម្បីតែអ្នកសារព័ត៌មានជាច្រើននាក់ក៏នាំគ្នាសម្រុកទៅថតរូបនាងយ៉ាងច្រើនផងដែរ ធ្វើឱ្យអង្គរក្សនាងទប់មិនចង់ឈ្នះ អ្នកគាំទ្រជាច្រើនដែលទៅចូលរួមការបង្ហាញម៉ូដខាងលើនេះ ចង់ជួបមុខ Idol របស់ពួកគេច្រើនជាង ៕