ព្រៃវែង៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ នៃកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយក ព្រះរាជូបត្ថម្ភ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ក្នុងករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ការនាំយកព្រះរាជូបត្ថម្ភ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខនេះធ្វើឡើងនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានមនុស្សស្លាប់ រហូតដល់ទៅ ៦នាក់ និងរបួស ៥នាក់ ក្នុងនោះនៅស្រុកកំពង់ត្របែករងរបូស ២នាក់ ស្រុកបាភ្នំ ៣ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បាននាំយកព្រះបន្ទូល របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជាកូន ចៅ ចៅទូត ពិតជាមាន ព្រះរាជហឫទ័យ ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឱ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

ព្រះរាជទ្រព្យ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បាន ប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារសពនៅក្នុងស្រុកបាភ្នំ ចំនួន ៦ គ្រួសារ ដែលបានស្លាប់ដោយសារបាក់អគារ ៧ជាន់នៅខេត្តព្រះសីហនុ ក្នុងមួយគ្រួសារៗ ទទូលបាន ២៥០ ដុល្លារសហរដ្ឋអាមេរិច និងឯកឧត្តម យូ ឡាណាអគ្គលេខាធិការរងទី ២នៃកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលឧបត្ថម្ភក្នុង ១គ្រួសារៗ ៥លានរៀល និងអង្ករ២០០គីឡូ មី៥ កេស ត្រីខ ៥ យូ ទឹកក្រូច៥ កេស នោះផងដែ។