ថៃ៖ កាលពីពេលថ្មីៗនេះ នារីវ័យក្មេងជនជាតិថៃរូបត្រូវបានម្ចាស់ទំព័រហ្វេសប៊ុករបស់គ្លីនិកកែសម្ផស្សមួយគំរាមទារប្រាក់ បើពុំដូច្នេះទេ គេនឹងបង្ហោះរូបដើមទ្រូងរបស់ពួកនាងដែលបានផ្ញើឲ្យខាងគ្លីនិកជួយប្រឹក្សាយោបល់មុននឹងកែនោះ ចូលទៅក្នុងគេហទំព័រអាសអាភាស ។

នារីទាំងពីរនាក់ខាងលើពុំត្រូវបានគេទម្លាយអត្តសញ្ញាណឡើយ ដឹងត្រឹមថាជាជនជាតិថៃ បច្ចុប្បន្នជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យមួយកន្លែងក្នុងប្រទេស ។ 

នារីរងគ្រោះទាំងពីរនាក់បានរៀបរាប់នៅចំពោះមុខសមត្ថកិច្ចថា មុនកើតហេតុ ពួកនាងបានទៅរកគ្លីនិកកែសម្ផស្សមួយកន្លែងដើម្បីកែសម្ផស្ស ហើយក្រោយមកក៏បានថតរូបសុដន់ ផ្ញើទៅកាន់ទំព័រហ្វេសប៊ុករបស់គ្លីនិកនោះ ដើម្បីប្រឹក្សាមុននឹងឈានដល់វះកាត់កែ តែត្រូវបានអ្នកកាន់ទំព័រហ្វេសប៊ុក ឆាតមកគំរាមទារប្រាក់ពីពួកនាង ហើយប្រសិនបើមិនបានប្រាក់ទេ គេនឹងបង្ហោះរូបសុដន់នោះ ទៅកាន់គេហទំព័រអាសអាភាស ។ 

ឮដូច្នេះពួកនាងក៏ប្រញាប់ប្រញាល់នាំមេធាវីរបស់ពួកនាង មកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាប់ខ្លួនជនសង្ស័យមកចាត់ការតាមច្បាប់ ។ 

ក្រោយពីបានទទួលពាក្យបណ្ដឹងខាងលើ សមត្ថកិច្ចក៏បានប្រមូលវត្ថុតាង ដូចជាពាក្យសន្ទនារបស់ជនរងគ្រោះ និងជនសង្ស័យ ព្រមទាំងចាត់កម្លាំង ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមច្បាប់ ៕

សហការី KBN

ប្រភព៖ khaosod