រុស្ស៊ី៖ នាង Anna Khramtsova ដែលជាទាហានរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេចាត់ទុកថា ជាទាហានស្រីដែលមានសម្រស់ស្រស់ស្អាតដាច់គេនៅក្នុងប្រទេស ។ 

នាង Anna Khramtsova មានអាយុ ៣១ឆ្នាំ រៀនចប់បរិញ្ញាប័ត្រផ្នែកច្បាប់ ហើយនាងក៏ធ្លាប់ធ្វើជាប៉ូលិសផងដែរ ។ 

ក្នុងនាមជាមនុស្សស្រីពុំមានអ្វីជាឧបសគ្គសម្រាប់ការងាររបស់ Anna Khramtsova ឡើយ ព្រោះនាងស្ទាត់ជំនាញខាងបាញ់កាំភ្លើង ដូច្នេះទើបបច្ចុប្បន្ននាងមានតួនាទីជាទាហ៊ាន ការពារជាតិ ដែលមានសមាជិក ៣៤០,០០០ នាក់ ហើយគ្រប់គ្រងផ្ទាល់ពីសំណាក់លោក ពូទីន តែម្ដង ។ 

សូមបញ្ជាក់ថា Anna Khramtsova ត្រូវបានទាហានចំនួន ៦០០០០នាក់នៅក្នុងប្រទេសរុស្ស៊ី បោះឆ្នោតឲ្យជាប់ជា ទាហ៊ានស្រីដែលមានសម្រស់ស្អាតបំផុតក្នុងប្រទេស ព្រោះជាក់ស្ដែងសម្រស់របស់នាង ក៏អាចប្រកួតប្រជែងជាមួយតារាម៉ូដែលបានផងដែរ ៕

សហការី KBN

ប្រភព៖ mthai