ថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តឈៀង ម៉ៃ ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចខោទ្រនាប់មនុស្សស្រីទុកក្នុងបន្ទប់ ដោយរកឃើញវត្ថុតាង ខោទ្រនាប់មនុស្សស្រីចំនួន ២០ និងកង់មួយគ្រឿងសម្រាប់ធ្វើសកម្មភាព ។ 

ជនសង្ស័យពុំត្រូវបានបង្ហាញឈ្មោះ អាយុ ១៩ឆ្នាំ តែងតែធ្វើសកម្មភាពលួចខោទ្រនាប់របស់នារីម្នាក់វ័យ ២៧ឆ្នាំ រស់នៅទីរួមខេត្តឈៀងម៉ៃ ។ 

តាមពាក្យបណ្ដឹងរបស់នារីម្ចាស់ខោបានឲ្យដឹងថា នាងតែងតែបាត់ខោទ្រនាប់ជាញឹកញាប់សរុបទាំងអស់ ២០ខោ ហើយក្រោយពេលឆែកកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពលួចយកទៅ ។ 

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចខោទ្រនាប់របស់នារីខាងលើពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់នាងខ្លាំងពេកតែមិនហ៊ានសារភាពស្នេហ៍ត្រង់ៗឡើយ ដូច្នេះមានតែលួចយកខោទ្រនាប់ទាំងនោះទៅដេកថើបក្នុងបន្ទប់តែម្ដងទៅ ។ 

។ 

ក្រោយទទួលបានចម្លើយពីជនសង្ស័យសមត្ថកិច្ចបានធ្វើសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕

សហការី KBN

ប្រភព៖ khaosod