ខេត្តកំពត៖ គ្រោះថ្នាក់ចរាចណ៍ររវាងរថយន្តម៉ាកសាំយ៉ុង និងម៉ូតូសណ្តោងរ៉ឺម៉ក បើកបរបញ្ច្រាសទិសគ្នា តែមិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ភ្លាមៗ ខណៈដែលស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិទា្វរថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
មុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង និងម៉ូតូសណ្តោងរ៉ឺម៉កបើកបរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ភ្លាមៗ ឯស្ត្រីជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់។ ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្កបានរត់គេចបាត់ ដោយបន្សល់ទុករថយន្តពាក់ស្លាកលេខភ្នំពេញ 2C-7024។

សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ដោយសារពេលកើតហេតុនោះយប់ជ្រៅទៅហើយ សមត្ថកិច្ចនៅមិនទាន់ដឹងអពីឈ្មោះ និងទីកន្លែងរស់នៅរបស់ប្ដីប្រពន្ធរងគ្រោះទាំងពីនេះនៅឡើយទេ៕