រាជធានីភ្នំពេញ៖ នាថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ​2019 ក្រុម​ហ៊ុន Cellcard មាន​មោទភាព​​​ក្នុង​ការប្រកាសពី​ការទទួល​បាន​ពាន​រង្វាន់​ជាអ្នក​ផ្តល់​ប្រព័ន្ធទូរស័ព្ទ​​ដ៏ល្អ​បំផុត​​ពី​​ទស្សនាវដ្តី​​ International Finance​។​​​

នេះ​ជា​រង្វាន់លើក​ទី​២​ហើយ​ដែលក្រុម​ហ៊ុន​ Cellcard ​បាន​ទទួល​នៅ​ក្នុង​ខែ​ឧសភា​នេះ ហើយ​វា​បាន​បង្កើន​ចំនួន​ពាន​រង្វាន់​ឱ្យ​ក្រុម​ហ៊ុន Cellcard ​​រហូត​ដល់​14 រង្វាន់ចាប់​តាំង​ពី​ថ្ងៃ​ដាក់ដំណើរការបច្ចេក​វិទ្យា 4G ​​ឲ្យ​ប្រើប្រាស់​​កាលពី​ខែ​មករា​ ឆ្នាំ2017​កន្លងមក។​

​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Cellcard លោក​ អៀន វ៉ាត់សុន (Ian Watson) បាន​មាន​ប្រសាសន៍​ថា​​ ពាន​រង្វាន់​​នេះ​​នឹង​​​​ជួយ​ឲ្យ​ក្រុម​ហ៊ុន Cellcard ​​​រក្សា​តំណែង​របស់​ខ្លួន​​​ជាអ្នក​ផ្តល់​​ប្រព័ន្ធទូរស័ព្ទ​​ឈាន​មុខគេ​ និង​ល្អបំផុត​​នៅ​អាស៊ីអាគ្នេយ៍​។​

​យើង​ផ្តោតសំខាន់លើ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​ជូន​គុណភាពដល់​អតិថិជន​របស់យើងជាមួយ​សេវា​ដែល​មាន ​ល្បឿន​លឿន​បំផុត​ សេវាគ្រប​ដណ្តប់​ធំបំផុត​ និង​​គម្រោង​​ទិន្នន័យទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ។​​

លោកបន្តថា៖ << សេវាដែលបានទទួល​ស្គាល់​ពី​​អង្គការ​ពិភព​លោក​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​យុទ្ធសាស្ត្រ​របស់​ពួក​យើង​ពិត​ជា​មាន​ប្រសិទ្ធិភាព​និង​​ទទួល​បាន​ផ្លែផ្កា>>។​

​«ពួក​យើង​ នឹង​បន្ត​​ផ្តល់​ជូន​អតិថិជន​​នូវ​បច្ចេកវិទ្យា​ 4G ដ៏​ល្អ​បំផុត​ និង​ជា​មួយ​គ្នា​នោះ​ដែរ​ យើង​ក៏​នឹង​បង្កើត​​ហេដ្ឋារចនាសម្ព័ន្ធ​ និង​យុទ្ធសាស្ត្រ​សម្រាប់​បច្ចេកវិទ្យាជំនាន់​ក្រោយ​ ​​5G»​។​

លោក​ Watson បាន​ថ្លែង​អំណរគុណ​ដល់​​ទស្សនាវដ្តី International Finance ​សម្រាប់​ការ​ទទួល​ស្គាល់​​នេះ​ ព្រម​ទាំង​បញ្ជាក់​លើ​​លក្ខខណ្ឌ​​ដាក់​ពិន្ទុ​នោះយ៉ាងច្បាស់​លាស់ ​​​និង​យុត្តិធម៌។​​​​ ​លោក​​បន្តថា៖ «ក្រុម​ការងារ Cellcard ​​ទាំង​អស់​​ពិត​ជា​មាន​មោទនភាព​​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ ហើយ​​នឹង​បន្ត​ធ្វើ​ឲ្យ​​​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​​នៅ​ក្នុង​តំបន់​»​។​

កម្មវិធី​ប្រគល់ពាន​រង្វាន់នេះ​​ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកកនៅថ្ងៃទី​ 31 ខែ​មករា​ ឆ្នាំ​2020។​

International Finance គឺជា​ទស្សនាវដ្តីផ្នែក​ជំនួញដ៏​ល្បី​មួយ​ ដែល​​ផ្តោត​លើ​​ការ​រីក​លូត​លាស់​នៃ​ធនាគារ ហិរញ្ញវត្ថុ​​ និង​ឧស្សាកម្ម​​​ព័ត៌មាន ​និង​​ការ​វិភាគ​​នានា​ ពី​ទូទាំង​​មជ្ឈិម​បូព៌ា អាស៊ី និង​អ៊ឺរ៉ុប​៕

Cellcard’s impressive list of awards since launching its 4G LTE network in 2017 include:
តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា៖

ឧសភា 2019 ពាន​រង្វាន់ជា​អ្នក​ផ្តល់​ប្រព័ន្ធ​ទូរស័ព្ទ​ល្អបំផុត​ ពីទស្សនាវដ្តី International Finance ពានរង្វាន់ជាក្រុមហ៊ុនដែលលេចធ្លោជាងគេបំផុតក្នុងទីផ្សារប្រតិបត្តិករ ដែល
ផ្តល់ជូនដោយ Telcom Asia
កុម្ភៈ​ 2019 ពាន​រង្វាន់ជាប្រព័ន្ធទូរស័ព្ទ​​ដ៏​លឿន​បំផុតក្នុងការ​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​ កក្កដា​ដល់ខែ​ធ្នូ 2018​​ «បទ​ពិសោធន៍នាំ​មុខ​គេ​លើ​​ល្បឿន​ទាញ​យក​ និង​​
ល្បឿនអាប់​ឡូត​» ពី Open​signal ​ សម្រាប់​ខែ​តុលា​ដល់​ខែ​​ធ្នូ ​2018
មករា​ 2019 ពាន​រង្វាន់​ Cambodia’s Best Brand Award ពី CMO Asia
ធ្នូ​ 2018 ពាន​រង្វាន់ជា​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​ដែល​លូត​លាស់​​លឿន​បំផុត​ ពី​ Global Banking &​Finance Review ពាន​រង្វាន់​​​អ្នក​​ផ្តល់​​ប្រព័ន្ធទូរស័ព្ទ​ដែល​គួរទុក​ចិត្ត​​បំផុត​
ក្នុង​​ប្រទេស​កម្ពុជា​ ពី​ IDG ASEAN
វិច្ឆិកា​ 2018 ទូរគមនាគមន៍​ដ៏​គួរទុក​ចិត្ត​បំផុត​​ក្នុងឆ្នាំ​ 2018​ នៃ​ប្រទេស​កម្ពុជា​ ពី​ Global Brands Magazine
កញ្ញា​ 2018 ពាន​រង្វាន់ ​ People’s Choice Award ​​ ពី​បច្ចេក​វិទ្យា 5G ​ អាស៊ី (ប្រចាំ​ឆ្នាំ CXO Operator ​)
កក្កដា​ 2018 ពាន​រង្វាន់បណ្តាញ​ទូរស័ព្ទ​​ដែល​លឿន​បំផុត​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​ មករា​ ​ដល់ខែ​មិថុនា​ 2018
មេសា 2018 ពាន​រង្វាន់បណ្តាញ​ទូរស័ព្ទ​​ដែល​លឿន​បំផុត​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​ កក្កដា​​ ​ដល់ខែ​ធ្នូ​​ 2017
កុម្ភៈ​ 2018​ 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017
កក្កដា​ 2017  ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN
មេសា 2017 ​ ប្រព័ន្ធទូរស័ព្ទចល័តដ៏លឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017