ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធមិនទាន់រៀបការ តែរស់នៅជាមួយគ្នាអស់រយៈពេល៥ ឆ្នាំមកហើយ ព្រោះតែខឹងប្រពន្ធមិនទាន់រៀបការរស់នៅជាមួយគ្នាអស់រយះពេល៥ ឆ្នាំមកហើយ វាយកុងទ័រម៉ូតូបណ្តាលឲ្យស្រាំ ខឹងពេកវាយមួយដៃចំមុខ បណ្តាលឲ្យនាងសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១ នៅចំណុចក្បែរសណ្ឋាគារសាន់វេ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ខឹងបបួលប្រពន្ធមិនទាន់រៀបការទៅផ្ទះ តែនាងមិនព្រមទៅ បណ្តាលឲ្យទាស់ពាក្យសម្តីគ្នា រហូតឈានទៅដល់ទៅវាយមួយដៃចំកណ្តាលមុខ បណ្តាលឲ្យនាងដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ និងរងរបួសហើបមុខមួយជំហៀងខាងឆ្វេង ។

បើតាមសំដីរបស់បុរសជាប្ដី បានឲ្យដឹងថា មូលហេតុដែលគាត់វាយប្រពន្ធនេះ ដោយសារខ្លួនបបួលនាងទៅផ្ទះ នាងមិនព្រមទៅ ហើយស្រវឹងស្រានិយាយមិនចេះស្តាប់គ្នាទៀត រួចនាងបានវាយកុងទ័រម៉ូតូរបស់ខ្លួនបណ្តាលឲ្យស្រាំ ទើបខ្លួនទ្រាំមិនបាន ក៍វាយមួយដៃចំកណ្តាលមុខ បណ្តាលឲ្យនាងដួលសន្លប់ស្តូកស្តឹង ជាការប្រដៅទៅ ។ ដាក់មួយដៃទៅ ។

បុរសជាប្ដីបញ្ជាក់ថា ខ្លួនគ្មានបំណងវាយធ្វើបាបប្រពន្ធធ្ងន់ធ្ងរនោះឡើយ ពីព្រោះខ្លួន និងនាងបានរស់នៅជាមួយគ្នាជាំប្ដីប្រពន្ធអស់រយះពេល៥ឆ្នាំមកហើយ តែមិនបានរៀបការទេ ។
ក្រោយពេលកើតហេតុមួយសម្ទុះធំ នារីជនរងគ្រោះបានដឹងខ្លួន ហើពួកគេទាំង២នាក់ក៍នាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ ៕