តារាចម្រៀង SK ដៃគូដ៏ពិសេសរបស់តារាចម្រៀង STEP បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់របស់នាងនៅលើទឹកដីអង្គរវត្ត។ រូបភាពរបស់ SK ទទួលបានការចូលចិត្តជាង៦ម៉ឺននាក់និងមានការចែករំលែកជាង៩ពាន់នាក់ ក្លាយជារូបភាពដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតក្នុងចំណោមរូបភាពដែលនាងបង្ហោះនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ5n4mNGPLCsYj901BZaS1h_4Tsdm-OTxa8eBovmdcqjKYwt4UJVl_VoUNE4BYbEu36Fk7v4OXCwdW7IUVVkTLNUWMp9Zkqj7tiaT9g1TGccB1Ybwciz8eWeKTWIPTpJ_mKTn5rEIra6coUuBO5_p3r5I707iQmM5HZf3NuykxGpqSheUM5a7wbC__5Y/s2048/image_2024-05-08_14-16-29.png

ស្រីស្អាត SK ដែលមានឈ្មោះពិតថា ទាង រតនៈ គឺជាតារាចម្រៀងមួយរូបហើយបានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀង «រក្សាគម្លាត»។ មុននឹងទទួលបានការចាប់អារម្មណ៍ទៅលើវិស័យតន្ត្រី SK គឺជាដៃគូដ៏ល្អម្នាក់របស់តារាចម្រៀង STEP ដែលអ្នកទាំងពីរបានសម្តែងនៅក្នុងរឿងភាគខ្លីជាមួយគ្នានិងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyjpPE4wGDTlEhZ8q8mTfkIc9-DERWsSN2GPyY5UG1NMQRtnKruXhYW_Rp1cTruoXfCep39hGwtwqMeSAPCC_YfJjsPrVgWeI75abIVjfwox2FNXIvZMoXz7xoGdXy5bPCsvHf1CHYj1dwlIQD0VG1Qqbs6gD7yDrRebsod1ID9rguKTKTd-CN8ckXVjk/s2048/image_2024-05-08_14-16-31.png

ក្រៅពីការច្រៀង និងសម្តែង នៅលើបណ្តាញសង្គមរបស់ SK ក៏មានវីដេអូចែករំលែកទាក់ទងនឹងការស្លៀកពាក់របស់មិត្តៗនារីដូចគ្នាធ្វើយ៉ាងណាឱ្យការតុបតែងខ្លួននោះស័ក្តិសមជាមួយខ្លួន និងធ្វើឱ្យខ្លួនឯងមានភាពលេចធ្លោ រួមទាំងគន្លឹះមួយចំនួនទៀត។ គួបផ្សំជាមួយភាពប៉ិនប្រសប់របស់ខ្លួន SK គឺមានសម្រស់ស្រស់ស្អាតទាក់បេះដូងហ្វេនមិនថាស្រីមិនថាប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTV8iaWrTED_GqkADK2_XctDD0-NoovwbXe1p5pe9NaF1eTLQuSfm_9FBiT2_R3ppAr24Z-TN0c8ct0zlobFssysEuylPoUdrqXsHZlol8oIHTd3W_ByZxu48FfW3GXnl6JfRNt1Oli_A26BeVJ9K61jT_sYArce4am01E7zMrbOnd_kE51S8hXSs6mJA/s2048/image_2024-05-08_14-16-33.png

ថ្មីៗនេះទៀតសោត SK បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួននៅខេត្តសៀមរាបនៃតំបន់ប្រាសាទអង្គរវត្តបានធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ រូបភាពរបស់ SK បង្ហោះត្រឹមតែរយៈពេល២ថ្ងៃនៅខេត្តសៀមរាបបានទាញការចូលចិត្តរហូតដល់៦៦០០០នាក់(៦៦K) ចំណែកឯចំនួនការស៊ែររូបភាពនោះកើនដល់៩ ២០០នាក់ (៩.២K)។ រូបភាពដ៏ស្រស់ស្អាតរបស់ SK មិនត្រឹមតែទាក់បេះដូងហ្វេនៗបុរសទេសូម្បីតែហ្វេនៗនារីក៏ឈ្លក់វង្វេងជាមួយសម្រស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXwY0VovWr1V46AnwH9mC7RZKeCJt2Yn6YCLcwMEi-RPuiefI_u5Lr6nesE_SHkFJwIYD-fgMeuDUo-JktMFUndjijkhwd0v7UT9RYSx1Jg2ex3o81twdm6IYTecjLqyxbK5sKXUIQ7uzMYnrhGR5S-HbbjWkfV72lAmwXAdOEXoHAvRO6tP1THSLwA4/s2048/image_2024-05-08_14-16-34.png

គួរបញ្ជាក់ផងដែរថា រូបភាពដែល SK បង្ហោះកាលពីថ្ងៃទី៥ ឧសភា បញ្ចេញសម្រស់របស់ខ្លួនជាមួយនឹងសម្រស់ប្រាសាទនិងទេសភាពដ៏ត្រជាក់ភ្នែកនេះបានក្លាយជារូបភាពដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមិនធ្លាប់មានរបស់នាងក្នុងចំណោមរូបភាពដែល SK បង្ហោះកាលពីកន្លងមកនេះ៕