រាជធានីភ្នំពេញ៖ នៅថ្ងៃទី27 ខែ ឧសភា ឆ្នាំ 2019 ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធពិធីអបអរសារទ ដែលក្រុមហ៊ុនទទួលបានវិញ្ញបនប័ត្រ ស្ដង់ដាគ្រប់គ្រង គុណភាពថ្នាក់ ISO 9001:2015 ។ កម្មវិធីនេះប្រព្រឹត្តឡើងនៅ ស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ផ្ទះលេខ135 មហាវិថីព្រះមុនីវង្ស សង្កាត់ 7 មករា រាធានីភ្នំពេញ ដែលមានការអញើញចូលរួមពីសំណាក់ ​ភ្ញៀវកតិ្តយស និង​អ្នកពត៌មានប្រមាណជា 100 នាក់ ។

ក្រុមហ៊ុនជីហ្គៀ (G Gear) បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ 2011 មកម៉្លេះ។ក្រុមហ៊ុនចាប់ផ្តើមដំបូងក្នុងនាមជាតំណាងចែកចាយផលិតផល LG Electronics នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបន្ថែមនៅក្នុងការ​ចែកចាយផលិតផលចំនួនទៀតដូចជា ជណ្ដើរយន្តម៉ាក HYUNDAI ELEVATOR, អំពូលភ្លើង LUCECO , ព្រឺភ្លើង Master Plag , ផលិតផល ទ្វារបង្អួច LG Hausys , ទូរសព្ទ Energizer , និង កាលពីថ្មីៗ នេះយើងក៏ទទួលបានសិទ្ធ ជាអ្នកតំឡើងចំណតឡានប្រភេទអូតូ Auto car Parking AJ Dongyang Menics ផងដែរ ។ ក្រុមហ៊ុនជីហ្គៀ (G Gear) បានទទួលសញ្ញបត្រស្ដង់ដា ISO 9001:2015 ដែលនេះគឺជាស្ដង់ដាគុណភាពលើ ប្រពន្ធ័គ្រប់គ្រងហើយក៏ជា​ក្រុមហ៊ុនចែកចាយអេឡិចត្រូនិច ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានស្តង់ដា ISO 9001:2015 នេះ។

ក្រុមហ៊ុនជីហ្គៀ (G Gear) គឺជាក្រុមហ៊ុនដែលបានបេ្ដជ្ញាចិត្តបំពេញនូវតម្រូវការរបស់អតិថិជន ដោយផ្ដល់នូវផលិតផល និង សេវាកម្មដែលមានគុណភាពខ្ពស់ដោយផ្អែកលើគោលការណ៍នៃការគ្រប់គ្រងគុណភាពរបស់ ISO 9001:2015 ។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជីហ្គៀ (G Gear) គឺដើម្បីផ្ដល់ជូនផលិតផល និង​ សេវាកម្មដែលមានគុណភាព និង សុវត្តិភាព ដោយអនុលោមទៅតាមច្បាប់ ការបំពេញចិត្តនឹង សេចក្តីត្រូវការរបស់អតិថិជនរបស់យើង។

ការអនុវត្ដន៍នូវស្ដង់ដាគុណភាព របស់ក្រុមហ៊ុនជីហ្គៀ (G Gear) ដែលជំរុញអោយមាន វប្បធម៌គុណភាព ក្នុងការផ្ដល់សេវាកម្មដល់អតិថិជន ការគោរពច្បាប់ បទបញ្ញត្ដិរបស់ប្រទេស ការពង្រឹងសមត្ថភាពប្រពន្ធ័គ្រប់គ្រង ការធ្វើការជាក្រុម និងការលើកទឹកចិត្តអោយមានការចូលរួមលើកកម្ពល់ ការទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល និង សេវាកម្ម ក្នុងចំណោមបុគ្គលិកទាំងអស់ និង ការរក្សានូវបរិស្ថានការងារ ការគោរពសិទិ្ធគ្នាទៅវិញទៅមក ដើម្បីជំរុញអោយមានគំនិតច្នៃប្រឌិត និងការចូលរួមរក្សាសុខភាព សុវតិ្ថភាពបរិស្ថាន ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនសេចក្តីសម្រេចរបស់អង្គការ ISO គឺធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជូនន តាមក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាការគ្រប់គ្រងបុគ្គលិកផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ចំនុចទាំងអស់នេះហើយដែលធ្វើអោយក្រុមហ៊ុន ជីហ្គៀ (G Gear) ទទួលបានកំរិតស្ដង់ដាអន្ដរជាតិ ISO 9001: 2015 ៕